វៀតណាមចង់ពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគីជាមួយប៉ូឡូញ
(VOVWORLD) - នៅក្នុងជំនួបនេះ លោករដ្ឋមន្ត្រី Bui Thanh Son បានអះអាងថា វៀតណាមជានិច្ចកាល វាយតម្លៃខ្ពស់ និងមានបំណងចង់ពង្រឹងទំនាក់ទំនងសហប្រតិបត្តិការពហុភាគីជាមួយប៉ូឡូញ។ ជាពិសេស ភាគីទាំងពីរត្រូវបន្តរក្សាប្រសិទ្ធភាពនូវយន្តការ ពិគ្រោះយោបល់នយោ បាយ ជាប្រចាំនៅថ្នាក់អនុរដ្ឋមន្ត្រី។
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Bui Thanh Son ស្វាគមន៍រដ្ឋមន្ត្រីក្រសួងការបរទេសប៉ូឡូញ Zbigniew Rau ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៣ (រូបថត៖ Lam Khanh/TTXVN) |
នារសៀលថ្ងៃទី ២៩ ឧសភា នៅទីស្នាក់ការក្រសួងការបរទេស រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son បានទទួលជួបលោកស្រី Anna Krystyna Radwan-Röhrenschef អនុរដ្ឋលេខាធិការក្រសួងការបរទេសប៉ូឡូញ ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាមសម្រាប់ដំណើរការកិច្ចពិគ្រោះយោបល់ផ្នែកនយោបាយ ថ្នាក់អនុរដ្ឋមន្ត្រីរវាងក្រសួងការបរទេសវៀតណាមនិងក្រសួងការបរទេសប៉ូឡូញ។ នៅក្នុងជំនួបនេះ លោករដ្ឋមន្ត្រី Bui Thanh Son បានអះអាងថា វៀតណាមជានិច្ចកាល វាយតម្លៃខ្ពស់ និងមានបំណងចង់ពង្រឹងទំនាក់ទំនងសហប្រតិបត្តិការពហុភាគីជាមួយប៉ូឡូញ។ ជាពិសេស ភាគីទាំងពីរត្រូវបន្តរក្សាប្រសិទ្ធភាពនូវយន្តការពិគ្រោះយោបល់នយោបាយជាប្រចាំនៅថ្នាក់អនុរដ្ឋមន្ត្រី។
លោករដ្ឋមន្ត្រី Bui Thanh Son បានស្នើឱ្យអាជ្ញាធរប៉ូឡូញគ្រប់លំដាប់ថ្នាក់បន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍ជនវៀតណាមរក្សាស្ថិរភាពជីវភាព រួមចំណែកជាក់ស្តែង និងមានប្រសិទ្ធភាពក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសម្ចាស់ផ្ទះ ព្រមទាំងបំពេញល្អនូវតួនាទីជាស្ពានសម្រាប់ទំនាក់ទំនងប្រពៃណី មិត្តភាព និងកិច្ចសហប្រតិបត្តិការពហុភាគីរវាងប្រទេសទាំងពីរ; សង្ឃឹមថា ប្រទេសប៉ូឡូញនឹងផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA) ក្នុងពេលឆាប់ៗនេះ ដើម្បីសម្រួលដល់កិច្ចសហប្រតិបត្តិការវិនិយោគដោយស្មើភាព និងផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ។
រីឯខ្លួនវិញ អនុរដ្ឋលេខាធិការ Anna Krystyna Radwan-Röhrenschef បានអះអាងថា នឹងជំរុញដល់ក្រសួង ស្ថាប័ននានារបស់ប៉ូឡូញ សម្របសម្រួលជាមួយភាគីវៀតណាម ដើម្បីលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ៕