វៀតណាមចង់សហការអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រជាមួយសហភាពអឺរ៉ុប

(VOVWORLD) - លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចង់ឱ្យសហភាពអឺរ៉ុប (EU) សហការជាមួយវៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ រួមមានៈ វារីវប្បកម្ម ការនេសាទការអភិវឌ្ឍភស្តុភារ; ការពារធនធាននៅសមុទ្រ។
វៀតណាមចង់សហការអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រជាមួយសហភាពអឺរ៉ុប - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបជាមួយឧត្តមស្នងការអឺរ៉ុបទទួលបន្ទុកបរិស្ថាន មហាសមុទ្រ និងនេសាទ (រូបថត៖ Vu Khuyen/VOV)

នាព្រឹកថ្ងៃទី ២៨ វិច្ឆិកា នៅទីក្រុងហូជីមិញ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានទទួលជួបជាមួយឧត្តមស្នងការអឺរ៉ុបទទួលបន្ទុកបរិស្ថាន មហាសមុទ្រ និងនេសាទលោក Virginijus Sinkevičius ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម និងចូលរួមវេទិកានិងពិព័រណ៍សេដ្ឋកិច្ចបៃតង (GEFE) ២០២២  ដែលរៀបចំដោយ សមាគមធុរកិច្ចអឺរ៉ុបនៅវៀតណាម (EuroCham Vietnam)។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចង់ឱ្យសហភាពអឺរ៉ុប (EU) សហការជាមួយវៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ រួមមានៈ វារីវប្បកម្ម ការនេសាទការអភិវឌ្ឍភស្តុភារ; ការពារធនធាននៅសមុទ្រ; ទាញយកធនធានពីសមុទ្រ រួមទាំងថាមពលព្រះអាទិត្យ និងខ្យល់; ធានាសុវត្ថិភាពអាកាសចរណ៍ និងការធ្វើនាវាចរណ៍នៅសមុទ្រ។ លោកនាយករដ្ឋមន្ត្រីបានជូនពរឲ្យលោក Virginijus Sinkevičius ជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាម និង EU ឱ្យកាន់តែជាក់ស្តែង និងប្រសិទ្ធភាព។

រីឯខ្លួនវិញ ឧត្តមស្នងការអឺរ៉ុបទទួលបន្ទុកបរិស្ថាន មហាសមុទ្រ និងជលផល លោក Virginijus Sinkevičius បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការអនុវត្តគោលនយោបាយបៃតង ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ រួមទាំងដំណើរការឆ្ពោះទៅកាត់បន្ថយការបំភាយឧស្ម័ន្ធដល់សូន្យត្រឹមឆ្នាំ ២០៥០។ លោក Virginijus Sinkevičius ស្នើឱ្យ វៀតណាមបន្តសម្របសម្រួលជាមួយសហភាពអឺរ៉ុបក្នុងការការពារ និងអភិវឌ្ឍន៍ព្រៃឈើ: ការពារជីវចម្រុះនៃព្រៃឈើ សមុទ្រ និងមហាសាគរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ