វៀតណាមចង់សហប្រតិបត្តិការលើគ្រប់វិស័យជាមួយអ៊ីតាលី

វៀតណាមចង់សហប្រតិបត្តិការលើគ្រប់វិស័យជាមួយអ៊ីតាលី - ảnh 1
នាយករដ្ធមន្ត្រីវៀតណាមបានទទួលជួបសន្ទនាជាមួយរដ្ធមន្ត្រីការបរទេសអ៊ីតាលី


(VOV)- នារសៀលថ្ងៃទី២៩កុម្ភៈនៅក្រុងហាណូយ ក្នុងពិធីទទួលជួបសន្ទនា
ជាមួយរដ្ធមន្ត្រី​ការបរទេសអ៊ីតាលី Giulio Terzidi Sant’ Agata ដែលកំពុងមាន
ដំណើរទស្សនកិច្ច​ការងារនៅវៀតណាម នាយករដ្ធមន្ត្រីវៀតណាម​ Nguyen
Tan Dung ចង់ឲ្យភាគី​ទាំងពីរខំប្រឹងប្រែងស្វែងរកដំណោះស្រាយនាំទំនាក់ទំនង រវាងប្រទេសទាំងពីរឲ្យកាន់តែស៊ី​ជំរៅថែមទៀត ពិសេសគឺលើវិស័យសេដ្ធកិច្ច
ពាណិជ្ជកម្ម វិនិយោគ។ នាយករដ្ធមន្ត្រី Nguyen Tan Dung បានអះអាងថា រដ្ធាភិបាលវៀតណាមនឹងបង្ក​លក្ខណៈងាយស្រួលដើម្បីអង្គភាពអាជីវកម្មអ៊ីតាលី​វិនិយោគដោយជោគជ័យនៅវៀតណាម។ នាថ្ងៃដ៏ដែល រដ្ធមន្ត្រីការបរទេសវៀត
ណាម​ Pham Binh Minh បានជួប​ចរចារជាមួយរដ្ធមន្ត្រីការបរទេសអ៊ីតាលី Giulio
Terzidi Sant’ Agata។​ រដ្ធមន្ត្រី Pham Binh Minh បានអះអាងថា​ វៀតណាមជានិច្ចកាល​គោរពតួនាទីរបស់អ៊ីតាលី​នៅទ្វីបអឺរុបនិងលើពិភពលោកនិងមានបំណងចង់ឲ្យ​អភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពនិងកិច្ច​សហប្រតិបត្តិការលើគ្រប់វិស័យជាមួយ
អ៊ីតាលី។ រដ្ធមន្ត្រីការបរទេសវៀតណាម Pham Binh Minh បញ្ជាក់ថា៖ “យើងខ្ញុំឯកភាពបង្កលក្ខណៈងាយស្រួលដើម្បីអង្គភាពអាជីវកម្ម វិនិយោគិននៃ​ប្រទេសទាំងពីរតភ្ជាប់ដៃគូរ ស្វែងយល់ទីផ្សារពិសេសគឺក្នុងបណ្ដាវិស័យដែល​អ៊ីតាលីមានឧត្តមភាពនិងវៀតណាមមានតំរូវការ។ យើងខ្ញុំសប្បាយរីករាយ​ដោយឃើញថារួមដំណើរជាមួយគណៈប្រតិភូលើកនេះបានមានអង្គភាព
អាជីវកម្មជួរមុខជាច្រើនរបស់​អ៊ីតាលី។” ភាគីទាំងពីរឯកភាពនឹងបង្កើនការផ្លាស់ប្តូរគណៈប្រតិភូនៅគ្រប់ថ្នាក់ ខំប្រឹង​ប្រែងនាំដំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីឡើងកំរិត៣ពាន់លានដុល្លារអាមេរិក​ក្នុងដំណាក់កាល២០១២-២០១៣៕
ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ