វៀតណាមចង់អោយដំណើរការបាលីត្រូវលើកកម្ពស់បន្ថែមទៀតនូវតួនាទីនៃការជំរុញការតភ្ជាប់យន្តការសហប្រតិបត្តិការថ្នាក់តំបន់និងសកលលោក

(VOVWORLD) - វៀតណាមសង្ឃឹមថាដំណើរការបាលីនឹងពិចារណាអោយបានម៉ត់ចត់អំពីទិសដៅនាពេលខាងមុខ ដើម្បីលើកកំពស់តួនាទីនិងជំរុញការតភ្ជាប់នៃដំណើរការនេះ ទៅក្នុងយន្តការសហប្រតិបត្តិការតំបន់និងសកលលោក។ 
វៀតណាមចង់អោយដំណើរការបាលីត្រូវលើកកម្ពស់បន្ថែមទៀតនូវតួនាទីនៃការជំរុញការតភ្ជាប់យន្តការសហប្រតិបត្តិការថ្នាក់តំបន់និងសកលលោក - ảnh 1អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក To Anh Dung (រូបថតៈ SGGP)

ថ្លែងនៅកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់លើកទី ១៤ ក្រុមការងារនៃដំណើរការបាលីទទួលបន្ទុក បង្ការនិងទប់ស្កាត់ការធ្វើចំណាកស្រុកខុសច្បាប់ និងការជួញដូរមនុស្សដែលមានការចូលរួមពីគណៈប្រតិភូជាង ១០០ នាក់មកពី ២៥ ប្រទេសនិងតំបន់នោះ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក To Anh Dung បានចាត់ទុកថា   ក្រៅពីការទប់ស្កាត់ការធ្វើចំណាកស្រុកខុសច្បាប់និងការជួញដូរមនុស្សមក ដំណើរការបាលីគួរតែពិចារណាក្នុងការនាំចេញនូវវិធានការនានា ដើម្បីជំរុញការធ្វើចំណាកស្រុកដោយសុវត្ថិភាពនិងស្របតាមច្បាប់ រួមទាំងយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិនាពេលខាងមុខ។  អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក To Anh Dung បានសង្កត់ធ្ងន់ថា៖ “ខ្ញុំសង្ឃឹមថាយើងនឹងពិចារណាយ៉ាងម៉ត់ចត់នូវការតំរង់ទិសនៃដំណើរការបាលីនាពេលខាងមុខ ដើម្បីលើកកំពស់ថែមទៀត នូវតួនាទីនិងជំរុញការតភ្ជាប់នៅក្នុងយន្តការសហប្រតិបត្តិការក្នុងតំបន់និងពិភពលោក។ ប្រការនេះនឹងរួមចំណែកដល់ការសម្រេចគោលដៅនៃរបៀបវារៈ ២០៣០ របស់អង្គការសហប្រជាជាតិស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព”។

វៀតណាមចង់អោយដំណើរការបាលីត្រូវលើកកម្ពស់បន្ថែមទៀតនូវតួនាទីនៃការជំរុញការតភ្ជាប់យន្តការសហប្រតិបត្តិការថ្នាក់តំបន់និងសកលលោក - ảnh 2ទិដ្ឋភាពនៃសន្និសីទ 

សូមគូសបញ្ជាក់ថា វៀតណាមមានគោលការណ៍ជំរុញការធ្វើចំណាកស្រុកស្របច្បាប់ ហើយប្តេជ្ញាបង្ការ និងទប់ស្កាត់ការធ្វើចំណាកស្រុកខុសច្បាប់និងការជួញដូរមនុស្ស។ ក្នុងនាមជាអ្នកចូលរួមនៅក្នុងដំណើរការបាលីនោះ វៀតណាមបានចូលរួមជាទៀងទាត់ក្នុងក្រុមការងារដើម្បីទប់ស្កាត់ការជួញដូរមនុស្ស ទប់ស្កាត់បណ្តាញជួញដូរមនុស្សនិងការធ្វើចំណាកស្រុកខុសច្បាប់ផងដែរ។ ការធ្វើជាម្ចាស់ផ្ទះនៃសន្និសិទលើកទី ១៤ នេះគឺជាឱកាសមួយសម្រាប់វៀតណាមដើម្បីបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងនាមជាសមាជិកសកម្មនៃដំណើរការបាលីនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ