វៀតណាមចង់ឲ្យអង្គភាពអាជីវកម្មឥណ្ឌាជម្រុញកិច្ចសហប្រតិបត្តិការនិងធ្វើការវិនិយោគនៅវៀតណាម

វៀតណាមចង់ឲ្យអង្គភាពអាជីវកម្មឥណ្ឌាជម្រុញកិច្ចសហប្រតិបត្តិការនិងធ្វើការវិនិយោគនៅវៀតណាម - ảnh 1
ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vuong Dinh Hue ទទួលជួបជាមួយសហព័ន្ធឧស្សា ហកម្មឥណ្ឌា ដឹកនាំដោយលោក Naushad Forbes

(VOVworld)-នារសៀលថ្ងៃទី២វិច្ឆិកា ថ្លែងមតិក្នុងពិធីទទួលជួបជាមួយសហព័ន្ធឧស្សា
 ហកម្មឥណ្ឌា ដឹកនាំដោយលោក Naushad Forbes ប្រធានសហព័ន្ធនិងជាប្រធាន
សម្ព័ន្ធក្រុមហ៊ុន Forbes Mashall Pvt Ltd ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀត
ណាមនោះ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vuong Dinh Hue បាន
សម្តែងគោលបំណងចង់ឲ្យអង្គភាពអាជីវកម្មឥណ្ឌាមកធ្វើការវិនិយោគនៅវៀតណាម
ច្រើនថែមទៀត។​លោក Vuong Dinh Hue បានស្នើឲ្យអង្គភាពអាជីវកម្មឥណ្ឌា បង្កើន
កិច្ចសហប្រតិបត្តិការវិនិយោគលើបណ្តាវិស័យដែលជាប្រៀបខ្លាំងរបស់ឥណ្ឌា ដូចជា
អគ្គិសនី ថាមពលកកើតឡើងវិញនិងបច្ចេកវិទ្យាព័ត៌មានជាដើម។

        រីឯខ្លួនវិញ លោក Naushad Forbes បានឲ្យដឹងថា ដំណើរទស្សនកិច្ចវៀតណាម
លើកនេះរបស់សហព័ន្ធគឺសំដៅអនុវត្តជាក់ស្តែងនូវកិច្ចព្រមព្រៀងរបស់នាយករដ្ឋមន្ត្រី
ឥណ្ឌា លោក Narendra Modi និងនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc
នាខែកញ្ញាកន្លងទៅនៅទីក្រុងហាណូយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ