វៀតណាមចាត់ទុកជប៉ុនជាដៃគូយុទ្ធសាស្ត្រជួរមុខនិងយូរអង្វែង

(VOVWORLD) -  នាថ្ងៃទី ២២ មីនា អគ្គលេខាបក្ស ប្រធានរដ្ឋ  លោក Nguyen Phu Trong បានជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានគណបក្សប្រជាធិបតេយ្យសេរី នាយករដ្ឋមន្ត្រីជប៉ុនលោក Suga Yoshihide។

វៀតណាមចាត់ទុកជប៉ុនជាដៃគូយុទ្ធសាស្ត្រជួរមុខនិងយូរអង្វែង - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋ  លោក Nguyen Phu Trong អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានគណបក្សប្រជាធិបតេយ្យសេរី នាយករដ្ឋមន្ត្រីជប៉ុន លោក Suga Yoshihide

ក្នុងជំនួបនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលកន្លងមក ទំនាក់ទំនងវៀតណាម - ជប៉ុន ក៏ដូចជាទំនាក់ទំនងរវាងបក្សកុម្មុយនិស្តវៀតណាមនិងគណបក្សប្រជាធិបតេយ្យសេរីជប៉ុន កំពុងបន្តអភិវឌ្ឍន៍យ៉ាងល្អប្រសើរ ព្រមទាំងអះអាងថា វៀតណាមជានិច្ចកាលចាត់ទុកជប៉ុនជាដៃគូ យុទ្ធសាស្ត្រសំខាន់ជួរមុខនិងយូរអង្វែង។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានស្នើឱ្យភាគីទាំងពីរបង្កើនការជួបប្រាស្រ័យគ្រប់លំដាប់ថ្នាក់ និងស្នើឲ្យជប៉ុនបន្តរួមដំណើរជួយឧបត្ថម្ភវៀតណាម អនុវត្តន៍ប្រកបដោយជោគជ័យ រាល់ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមផងដែរ។

តាងនាមគណបក្សប្រជាធិបតេយ្យសេរីនិងរដ្ឋាភិបាលជប៉ុន លោកនាយករដ្ឋមន្រ្តី Suga Yoshihide បានបញ្ជាក់ពីសារៈសំខាន់នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងជប៉ុន ហើយប្តេជ្ញារួមចំណែកបន្ថែមទៀតដល់ការអភិវឌ្ឍនៃទំនាក់ទំនងទ្វេភាគីនេះ។ លោកនាយករដ្ឋមន្រ្តី Suga Yoshihide បានមានប្រសាសន៍ថា ក្នុងបរិបទឆ្លងរាលដាលជំងឺរាតត្បាតកូវីដ-១៩ នេះ ជប៉ុននឹងបន្តសហប្រតិបត្តិការជាមួយវៀតណាមក្នុងការបង្ការ ទប់ស្កាត់ជំងឺ រួមទាំងចង់សម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីនាំទំនាក់ទំនងទ្វេភាគីឱ្យមានការអភិវឌ្ឍកាន់តែទូលំទូលាយប្រកបដោយប្រសិទ្ធភាព។ នៅក្នុងការសន្ទនានេះ ថ្នាក់ដឹកនាំទាំងពីររូបក៏បានផ្លាស់ប្តូរយោបល់គ្នាលើបញ្ហាតំបន់និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ