វៀតណាមចាត់ទុកតួនាទីជាមជ្ឈមណ្ឌលរបស់អ.ស.បក្នុងការកសាងប្រព័ន្ធច្បាប់អន្តរជាតិនិងរក្សាសន្តិភាពពិភពលោក

(VOVWORLD) -នាព្រឹកថ្ងៃទី១៧តុលា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបសំណេះសំណាលជាមួយប្រធាន តំណាងបណ្តាអង្គការចំណុះអង្គការសហប្រ ជាជាតិប្រចាំនៅវៀតណាមដឹកនាំ ដោយអ្នកសម្របសម្រួលតំណាងអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម លោក Kamal Malhotra។
វៀតណាមចាត់ទុកតួនាទីជាមជ្ឈមណ្ឌលរបស់អ.ស.បក្នុងការកសាងប្រព័ន្ធច្បាប់អន្តរជាតិនិងរក្សាសន្តិភាពពិភពលោក - ảnh 1 វៀតណាមចាត់ទុកតួនាទីជាមជ្ឈមណ្ឌលរបស់អ.ស.បក្នុងការកសាងប្រព័ន្ធច្បាប់អន្តរជាតិនិងរក្សាសន្តិភាពពិភពលោក

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បាន អះ អាងថា វៀតណាមជានិច្ចកាលគោរពនូវតួនាទីជាមជ្ឈមណ្ឌលរបស់អង្គការសហ ប្រជាជាតិចំពោះការកសាងប្រព័ន្ធច្បាប់អន្តរជាតិ រក្សាសន្តិភាព រាំងស្កាត់ជម្លោះ និង ទប់ទល់ជាមួយរាល់ការសាកល្បងសកលលោក។ វៀតណាមជានិច្ចកាលចាត់ទុក អង្គការសហប្រជាជាតិជាអាទិភាពចម្បង ក្នុងគោលនយោបាយកិច្ចការបរទេស និង ជាដៃគូសំខាន់ជួរមុខផងដែរ។ វៀតណាមនឹងបន្តរួមចំណែកសកម្ម ទៅក្នុងកិច្ចការ រួមរបស់អង្គការសហប្រជាជាតិ ដោយឈរលើសសរទ្រូងទាំងបី នោះគឺ សន្តិ ភាព អភិវឌ្ឍន៍និងជម្រុញសិទ្ធិមនុស្ស។ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ ថា រដ្ឋាភិ បាលនឹងបន្តជម្រុញរាល់សកម្មភាពសហប្រតិបត្តិការជាមួយអង្គការសហ ប្រជាជាតិ និងបង្កលក្ខណៈងាយស្រួលសម្រាប់បណ្តាអង្គការអភិវឌ្ឍន៍ចំណុះអង្គ ការសហប្រជាជាតិនៅវៀតណាម អនុវត្តប្រកបដោយប្រសិទ្ធិ ភាពគម្រោងការសហ ប្រតិបត្តិការទាំងអស់ផងដែរ។

        រីឯលោក Kamal Mathotra បានអះអាងថា អ.ស.បនឹងបន្តជួយវៀត ណាមក្នុង ការរួមបញ្ចូលរាល់គោលដៅអភិវឌ្ឍន៍និរន្តរភាពតាមរយៈការត្រួតពិនិត្យថ្នាក់ជាតិនិង អភិវឌ្ឍន៍ប្លុកសេដ្ឋកិច្ចឯកជន ដោយមានការចូលរួមរបស់សមាសភាពសង្គមទាំង អស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ