វៀតណាមចាត់ទុករុស្ស៊ីជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យប្រពៃណីនិងយូរអង្វែង
(VOV)_នេះគឺជាការអះអាងរបស់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរុស្ស៊ី លោក
Pham Xuan Son ក្នុងសន្និសីទបូកសរុបការងារឆ្នាំ ២០១៣ របស់ស្ថានទូតវៀតណាម
ប្រចាំ នៅរុស្ស៊ី នាថ្ងៃទី ៣១ ធ្នូ។ ឯកអគ្គរដ្ឋទូត Pham Xuan Son បានសង្កត់ធ្ងន់ថា៖ ស្ថានទូតវៀតណាមប្រចាំនៅរុស្ស៊ីត្រូវពង្រឹងនិងពង្រីកទំនាក់ទំនងនេះតទៅទៀត។
|
ឯកអគ្គរដ្ឋទូត Pham Xuan Son (VOV) |
ក្នុងឆ្នាំ២០១៤ បណ្ដាសមូហភាព បុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅរុស្ស៊ី បានលាតត្រដាងអនុវត្តតាមស្មារតីនៃសន្និបាតកិច្ចការបរទេស លើកទី២៨ ដោយ
ប្រធានបទ៖ កិច្ចការបរទេសត្រូវម្ចាស់ការ សកម្មក្នុងការធ្វើសមាហរណកម្មអន្តរជាតិ ម្ចាស់ការនាំចេញវិធានការនានាដើម្បីលើកកំពស់ប្រសិទ្ធិភាពការងារ កសាង កម្មវិធីធ្វើសកម្មភាព ដើម្បីអនុវត្តភាកិច្ចនយោបាយប្រកបដោយជោគជ័យ និងដើម្បិ អោយស្ថានទូតវៀតណាមប្រចាំនៅរុស្ស៊ី កាន់តែសាមគ្គីភាព រឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ រួមវិភាគទានយ៉ាងសកម្មជាងទៀតអោយទំនាក់ទំនងមិត្តភាពប្រពៃណីរវាងរដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរវៀតណាមនិងរុស្ស៊ី៕