វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូមួយក្នុងចំណោមដៃគូដ៏សំខាន់បំផុត

(VOVWORLD) - នេះគឺជាការបញ្ជាក់របស់ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam ក្នុងជំនួបជាមួយលោក Tim Rieser ឧបការីជាន់ខ្ពស់របស់ប្រធានព្រឹទ្ធសភាអាមេរិក នារសៀលថ្ងៃទី២៩ ខែសីហា នៅទីស្នាក់ការរដ្ឋាភិបាល។

វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូមួយក្នុងចំណោមដៃគូដ៏សំខាន់បំផុត - ảnh 1ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam ទទួលជួបលោក Tim Rieser ឧបការីជាន់ខ្ពស់របស់ប្រធានព្រឹទ្ធសភាអាមេរិក។ (រូបថត៖ TTXVN)
វៀតណាមជានិច្ចកាលចាត់ទុកអាមេរិកជាដៃគូមួយក្នុងចំណោមដៃគូដ៏សំខាន់បំផុត ហើយមានបំណងចង់រួមជាមួយអាមេរិក បន្តនាំទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុង ជ្រោយកាន់តែស៊ីជម្រៅ ប្រកបដោយប្រសិទ្ធភាព ជាក់ស្ដែង ដោយឈរលើមូលដ្ឋាន នៃការគោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងរបបនយោបាយរបស់គ្នា ទៅវិញទៅមក ឆ្ពោះទៅរកការលើកកម្រិតទំនាក់ទំនងនៅពេលមានលក្ខខណ្ឌសម ស្រប។ នេះគឺជាការបញ្ជាក់របស់ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam ក្នុងជំនួបជាមួយលោក Tim Rieser ឧបការីជាន់ខ្ពស់របស់ប្រធានព្រឹទ្ធសភាអាមេរិក នារសៀលថ្ងៃទី២៩ ខែសីហា នៅទីស្នាក់ការរដ្ឋាភិបាល។
ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានអះអាងថា បណ្ដាជំនាន់ថ្នាក់ដឹកនាំ នៃភាគីទាំងពីរ រួមទាំងថ្នាក់ដឹកនាំរដ្ឋសភាអាមេរិក បានខិតខំប្រឹងប្រែង រួមចំណែកនាំ ឲ្យកិច្ចសហប្រតិបត្តិការជំនះពុះពារលើផលវិបាកនៃសង្គ្រាម ក្លាយជាសសរស្តម្ភមួយ ក្នុងទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម-អាមេរិក។ នេះគឺជាផ្នែកមួយ ដ៏សំខាន់ និងមានអត្ថន័យធំធេង នៅក្នុងដំណើរការសម្រុះសម្រួល ផ្សះផ្សា និងកសាង ទំនុកចិត្តរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ។
ចំណែកឯលោក Tim Rieser បានចែករំលែកទស្សនៈនិងការមូលមតិជាឯកឆន្ទក្នុងសភាទាំងពីរនិងរដ្ឋអំណាចអាមេរិក ចំពោះការគាំទ្រទំនាក់ទំនងដ៏យូរអង្វែងជាមួយវៀតណាម។ លោក Tim Rieser បានឲ្យដឹងថា លោកនឹងបន្តចលនា ហើយជំរុញឲ្យ រដ្ឋាភិបាល និងរដ្ឋសភាសហរដ្ឋអាមេរិកយកចិត្តទុកដាក់ ផ្ដល់ធនធាន និងថវិកា សម្រាប់កម្មវិធីសហប្រតិបត្តិការ ជំនះពុះពារលើផលវិបាកដោយសង្រ្គាមនៅវៀត ណាម រួមទាំងគម្រោងបោសសម្អាតជាតិគីមីពុលនៅអាកាសយានដ្ឋាន Bien Hoa កម្មវិធីដោះមីន កម្មវិធីជួយឧបត្ថម្ភជនពិការដែលរងផលប៉ះពាល់ដោយសង្រ្គាម និង ការស្វែងរកអដ្ឋិធាតុទាហានអាមេរិក និងកងទ័ពវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ