វៀតណាមចាត់វិធានការសមស្របទាំងអស់ដើម្បីការពារពលរដ្ឋរបស់ខ្លួន
(VOVWORLD) - កិច្ចប្រជុំនេះមានគោលបំណង ណែនាំអោយក្រសួង ស្ថាប័នមូលដ្ឋាននិងស្ថាប័នពាក់ព័ន្ធនានា ដើម្បីចាត់វិធានការសមស្របទាំងអស់ សម្រាប់ការពារប្រជាពលរដ្ឋស្របតាមបទប្បញ្ញត្តិនៃច្បាប់វៀតណាម អង់គ្លេសនិងច្បាប់អន្តរជាតិ។
ទិដ្ឋភាពនៃកិច្ចប្រជុំ |
នារសៀលថ្ងៃទី ៨ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល លោកឧបនាយករដ្ឋមន្ត្រី Truong Hoa Binh និងឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសលោក លោក Pham Binh Minh បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំជាមួយក្រសួង ស្ថាប័ន និងមូលដ្ឋានដែលមានអ្នកស្លាប់នៅក្នុងកុងតឺន័រនៅអង់គ្លេស នាថ្ងៃទី ២៣ ខែតុលាឆ្នាំ ២០១៩ ដើម្បីពិភាក្សាពីវិធានការការពារពលរដ្ឋ។ កិច្ចប្រជុំនេះមានគោលបំណង ណែនាំអោយក្រសួង ស្ថាប័នមូលដ្ឋាននិងស្ថាប័នពាក់ព័ន្ធនានា ដើម្បីចាត់វិធានការសមស្របទាំងអស់ សម្រាប់ការពារប្រជាពលរដ្ឋស្របតាមបទប្បញ្ញត្តិនៃច្បាប់ វៀតណាម អង់គ្លេសនិងច្បាប់អន្តរជាតិ។
នៅក្នុងជំនួបនេះ ឧបនាយករដ្ឋមន្រ្តី លោក Truong Hoa Binh បានថ្លែងថា បន្ទាប់ពីការសម្របសម្រួលយ៉ាងសកម្ម ដោយមានការត្រួតពិនិត្យនិងប្រៀបធៀបលក្ខណៈកំណត់អត្តសញ្ញាណផ្ទាល់ខ្លួនមក រហូតដល់ម៉ោង ២០ នាថ្ងៃទី ៧ ខែវិច្ឆិកា ក្រសួងនគរបាលវៀតណាមនិងទីភ្នាក់ងារអនុវត្តច្បាប់របស់អង់គ្លេស បានកំណត់អត្តសញ្ញាណជនរងគ្រោះចំនួន ៣៩ នាក់ ដែលស្លាប់ក្នុងកុងតឺន័រ ដែលបានរកឃើញនៅតំបន់ Essex ភាគឥសាននៃទីក្រុងឡុងដ៏ នៃចក្រភពអង់គ្លេស នៅថ្ងៃទី ២៣ ខែតុលាឆ្នាំ ២០១៩ នោះ គឺសុទ្ធតែជាជនជាតិវៀតណាមទាំងអស់។
បន្ទាប់ពីកិច្ចប្រជុំនេះ នឹងឯកភាពនិងជ្រើសរើសយកផែនការល្អបំផុត ដើម្បីការពារប្រជាពលរដ្ឋនិងប្រគល់សាកសពនិងជាតុរបស់ជនរងគ្រោះអោយវិលត្រឡប់មកប្រទេសវៀតណាមវិញ ស្របតាមបទប្បញ្ញត្តិនៃច្បាប់របស់វៀតណាមនិងអន្តរជាតិ៕