វៀតណាម-ចិនកសាងព្រំដែនសន្តិភាព ស្ថិរភាព
|
ពិធីចុះហត្ថលេខាលើកិច្ចសហការក្នុងការងារការពារខ្សែព្រំដែនរវាងវៀតណាមនិងចិន |
(VOVworld) - នារសៀលថ្ងៃទី១៧វិច្ឆិកា នៅទីក្រុង Lao Cai ភាគខាងជើងវៀតណាម បានប្រព្រឹត្តទៅពិធីចុះហត្ថលេខាលើកិច្ចសហការក្នុងការងារការពារខ្សែព្រំដែនរវាង
ខេត្តចំនួន៤នៅភាគខាងជើងវៀតណាមគឺ Lao Cai Lai Chau Dien Bien និង Ha Giang
ជាមួយខេត្ត Yunnan របស់ប្រទេសចិន។ក្នុងនោះផ្ដោតទៅលើការតស៊ូប្រយុទ្ធប្រឆាំង
បទល្មើសឆ្លងដែន ធ្វើអន្តោប្រវេសន៍ដោយខុសច្បាប់ រត់ពន្ធជាដើម។ចំពោះខេត្ត
Lao Cai ស្ថាប័នការពារព្រំដែននៃភាគីទាំង២បានពិគ្រោះយោបល់យ៉ាងសកម្មសំរាប់
ថ្នាក់មានសមត្ថកិច្ច ដើម្បីបើកច្រកទ្វាទ្វេភាគី Muong Khuong – Kieu Dau និងបើក
បណ្ដាផ្លូវធ្វើដំណើរជាបណ្ដោះអាសន្ត សំដៅបង្កលក្ខណៈងាយស្រួលសំរាប់ប្រជា
ពលរដ្ឋនៅតំបន់នេះធ្វើដំណើរ និងផ្លាស់ប្ដូរទំនិញកសិផល បម្រើការបង្កបង្កើនផល
និងតម្រូវការប្រើប្រាស់៕
Vu Thang អ្នកយកព័ត៏មាននៃVOVប្រចាំនៅតំបន់ពាយព្យ