វៀតណាម-ចិនខិតខំដើម្បីសេចក្តីសុខរបស់ប្រជាជននៃប្រទេសទាំងពីរ

(VOVWORLD) - ក្នុងដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping នៅវៀតណាម ភាគីទាំងពីរបានឯកភាពគ្នាក្នុងការកសាងសហគមន៍ចែករំលែកអនាគតវៀតណាម-ចិន។ 
វៀតណាម-ចិនខិតខំដើម្បីសេចក្តីសុខរបស់ប្រជាជននៃប្រទេសទាំងពីរ - ảnh 1អ្នកនាំពាក្យក្រសួងការបរទេស លោក Pham Thu Hang ឆ្លើយសំណួររបស់អ្នកសារព័ត៌មានជាតិនិងអន្តរជាតិ (រូបថត៖ TTXVN)

ប្រការនេះមានអត្ថន័យជាយុទ្ធសាស្ត្រ ដោយខិតខំប្រឹងប្រែងដើម្បីសុភមង្គលរបស់ប្រជាជនប្រទេសទាំងពីរ ដើម្បីបុព្វហេតុសន្តិភាព និងវឌ្ឍនភាពនៃមនុស្សជាតិ។ នេះជាការអះអាងរបស់អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Pham Thu Hang ក្នុងសន្និសីទសារព័ត៌មានប្រចាំរបស់ក្រសួងការបរទេសដែលរៀបចំឡើងកាលពីរសៀលថ្ងៃទី១៤ ធ្នូ នៅទីក្រុងហាណូយ។

ឆ្លើយសំណួរអំពីអត្ថន័យនៃ "កិច្ចសហប្រតិបត្តិការសហគមន៍ចែករំលែកអនាគត វៀតណាម-ចិន" អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang បានឲ្យដឹងថា បន្ទាប់ពី ១៥ ឆ្នាំចាប់តាំងពីការបង្កើតភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយមក ទំនាក់ទំនងរវាងបក្សទាំងពីរនិងប្រទេសទាំងពីរវៀតណាម-ចិនបានបើកទូលាយដោយឥតឈប់ឈរ និងកាន់តែស៊ីជម្រៅ ហើយកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនសម្រេចបាននូវវឌ្ឍនភាពវិជ្ជមាន និងគ្រប់ជ្រុងជ្រោយ។

“ភាគីទាំងពីរបានឯកភាពថា ការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវតែគោរពតាមធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ និងស្តង់ដារមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ តស៊ូក្នុងការគោរពគ្នាទៅវិញទៅមក សមភាព និងផលប្រយោជន៍ទៅវិញទៅមក  គោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់គ្នាទៅវិញទៅមក និងតស៊ូក្នុងការដោះស្រាយការខ្វែងគំនិតគ្នាតាមរយៈមធ្យោបាយសន្តិវិធី។ នេះក៏ជាអនាគតរួមដែលភាគីទាំងពីរចែករំលែក និងរួមគ្នាឆ្ពោះទៅ ស្របតាមផលប្រយោជន៍នៃប្រទេសទាំងពីរ រួមចំណែកដល់និន្នាការនៃសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។ អំពីអត្ថន័យនៃ "កិច្ចសហប្រតិបត្តិការសហគមន៍ចែករំលែកអនាគតវៀតណាម-ចិន" ទិសដៅក្នុងកិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរនិងប្រទេសទាំងពីរនាពេលខាងមុខលើកម្រិតទ្វេភាគី និងក្នុងបញ្ហាតំបន់ បញ្ហាសកលក៏ត្រូវបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍រួមរវាងប្រទេសពីរផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ