វៀតណាម-ចិនបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិ នាំមកនូវសន្តិភាព ស្ថិរភាពសំរាប់ប្រទេសទាំងពីរនិងតំបន់
|
វៀតណាម-ចិនបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិ នាំមកនូវសន្តិភាព ស្ថិរភាពសំរាប់ប្រទេសទាំងពីរនិងតំបន់ |
(VOV)_គណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាម ដឹលនាំដោយឧត្តមសេនីយ៍ទោ
Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញទៅបំ
ពេញទស្សនកិច្ចនៅចិន។ក្នុងការឆ្លើយសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម អនុរដ្ឋមន្ត្រី លោក Nguyen Chi Vinh បានអោយដឹងថា៖ក្នុងរយៈ
ពេលបំពេញទស្សនកិច្ចនៅចិន គណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារប្រទេសវៀតណាម
បានចូលរួមសន្និសីទសន្តិសុខអន្តរជាតិ Munich និងជំនួបសន្ទនាអំពីគោលនយោបាយ
សន្តិសុខជាតិរវាងវៀតណាម និងចិន លើកទី៩។ អនុរដ្ឋមន្ត្រី លោក Nguyen Chi Vinh
បានអោយដឹងថា៖
“ ជំនួបសន្ទនាស្ដីអំពីគោលនយោបាយកិច្ចការបរទេសលើកនេះ ជាការងារ
ត្រៀមរៀបចំអោយដំណើរបំពេញទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិចិននៅ
វៀតណាម នាដើមឆ្នាំខាងមុខនេះ រួមជាមួយការចូលរួមជំនួបសន្ទនានយោបាយ
ការពារជាតិព្រំដែន និងផ្លាស់ប្តូរកិច្ចការពារជាតិនិងព្រំដែន រវាងវៀតណាមនិងចិន
នៅប្រទេសចិន។ភាគីទាំងពីរក៏បានព្រមព្រៀងនិងចុះហត្ថលេខាលើឯកសារសំខាន់ៗ
ក្នុងកិច្ចសហប្រតិបត្តិការការពារជាតិរវាងវៀតណាមនិងចិន។ នៅក្នុងជំនួបសន្ទនា
ជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិចិន ភាគីចិនបានអះអាងខំប្រឹងប្រែងជំរុញកិច្ច
សហប្រតិបត្តិការការពារជាតិ ចិន-វៀតណាម នាំមកនូវសន្តិភាព ស្ថិរភាពសំរាប់វៀត
ណាម ចិននិង រួមចំណែកសំរាប់សន្តិភាព ស្ថិរភាពក្នុងតំបន់៕”