វៀតណាម-ចិនបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម
លោក Nguyen Phu Trong និងប្រធានរដ្ឋវៀតណាម លោក Truong Tan Sang នា
រសៀលថ្ងៃទី៥វិច្ឆិកា អគ្គលេខាបក្ស និងជាប្រធានសាធារណរដ្ឋប្រជាមានិតចិន
លោក Xi Jinping បានអញ្ជើញមកដល់ក្រុងហាណូយ ចាប់ ផ្តើមដំណើរទស្សន
កិច្ចថ្នាក់រដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៦វិច្ឆិកា។ នាពេលស្ងាចពិធីទទួល
បដិសណ្ឋារកិច្ចលោក Xi Jinping បានរៀបំនៅវិមាន ប្រធានរដ្ឋតាមពិធីការខ្ពស់
បំផុតសម្រាប់ប្រមុខរដ្ឋ។
|
ពិធីទទួលអគ្គលេខាបក្ស និងជាប្រធានរដ្ឋចិនលោក
Xi Jinping បានប្ររព្វឡើងដ៏មហោឡារឹកនៅវិមានប្រធានរដ្ឋ |
នៅក្នុងជំនួបចរចាររវាងអគ្គលេខាបក្ស វៀតណាម លោក Nguyen Phu Trong និងអគ្គលេខាបក្ស និងជាប្រធានរដ្ឋចិនលោក Xi Jinping ភាគីទាំង ពីរបានសង្កត់
ធ្ងន់នូវសារៈសំខាន់នៃការពង្រឹងនិងពង្រីកដោយឥតឈប់ឈរចំណងសាមគ្គីភាព មិត្តភាពរវាងបក្សទាំងពីរ រដ្ឋទាំងពីរក្នុងស្ថានភាពថ្មី។ ភាគីទាំងពីរបានឯកភាពគ្នា
ជាឯកឆ័ន្ទនូវការរក្សាទិសដៅតឹ្រមត្រូវនៃចំណង មិត្តភាពនិងពង្រឹងទំនុកទុកចិត្ត
នយោបាយទ្វេភាគី។ ទន្ទឹមជាមួយគ្នានោះ គឺ ជម្រុញកិច្ចសហប្រតិបត្តិការលើវិ
ស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបើកទូ លាយកិច្ចសហប្រតិបត្តិការលើវិស័យផ្សេង
ៗជាច្រើនទៀត។
នៅទីនេះ លោកអគ្គលេខាបក្ស Nguyen Phu Trong បានអះអាងថា បក្ស រដ្ឋនិង
ប្រជាជនវៀតណាមជានិច្ចកាលគោរពនូវការរក្សាទំនាក់ទំនងអ្នក ជិតខាងមិត្តភាព
ជាមួយចិន ត្រៀមខ្លួនជាស្រេចរួមជាមួយចិននាំទំនាក់ទំនង កិច្ចសហប្រតិបត្តិការ
យុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាមនិងចិនឲ្យកាន់តែ ស៊ីជម្រៅពីមួយថ្ងៃទៅមួយ
ថ្ងៃ។ លោក Nguyen Phu Trong បានស្នើរ ប្រទេសទាំងពីររក្សាការជួបប្រាស្រ័យជាន់
ខ្ពស់ បង្កើនទំនុកទុកចិត្តខាងនយោបាយ សំដៅជម្រុញកិច្ចសហប្រតិបត្តិការក៏ដូច
ជាស្វែងរកវិធានការដោះ ស្រាយរាល់បញ្ហានៅសេសសល់និងកើតជាថ្មី។
|
លោកអគ្គលេខាបក្សវៀតណាម Nguyen Phu Trong បានសង្កត់ធ្ងន់ថា ប្រ
ទេសទាំងពីរគប្បីម្ចាស់ការយ៉ាងល្អរាល់ការខ្វែងគំនិត រក្សាសន្តិភាព ស្ថិរ ភាពនៅ
សមុទ្រខាងកើត កុំឲ្យបញ្ហានេះជះឥទ្ធិពលទៅលើទំនាក់ទំនងនៃប្រ ទេសទាំងពីរ។ នៅក្នុងឱកាសនេះដែរ លោកអគ្គលេខាបក្សវៀតណាម ក៏បាន ស្នើរឲ្យភាគីចិនរួម
ជាមួយវៀតណាម នាំមុខក្នុងការអនុវត្តយ៉ាងត្រឹមត្រូវនិង ពេញលេញ នូវសេចក្
តីថ្លែងការណ៍ស្តីពីការបតិបត្តិរបស់ភាគីនានានៅសមុទ្រ ខាងកើត (DOC) និងក
សាងប្រកបដោយប្រសិទ្ធិភាពនូវក្រមប្រតិបត្តិតំបន់នៅ សមុទ្រខាងកើត(COC)
យ៉ាងឆាប់ៗ។ ព្រមជាមួយគ្នានោះ បង្កើនកសាង ទំនុកទុកចិត្ត ដើម្បីអនុវត្តដោយ
ជោគជ័យរាល់គំរោងការដែលភាគីទាំងពីរ បានឯកភាពគ្នាមុននេះ។ វៀតណាម
មានកាយវិការសកម្មចំពោះបណ្តាបញ្ហា សហប្រតិបត្តិការរួមគ្នាអភិវឌ្ឍន៍លើសមុទ្រ
ដោយគោរពតាមច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអ.ស.បស្តីពីច្បាប់សមុទ្រ
ឆ្នាំ១៩៨២។
រីឯខ្លួនវិញ អគ្គលេខាបក្សនិងជាប្រធានរដ្ឋចិនលោក Xi Jinping បានឯកភាព
ចំពោះទិសដៅនិងវិធានការធំៗ សំដៅអភិវឌ្ឍន៍ទំនាក់ទំនងរបស់បក្សទាំងពីរ រដ្ឋទាំង
ពីរដែលលោកអគ្គលេខាបក្ស Nguyen Phu Trong លើកឡើង។ ទន្ទឹមជាមួយគ្នានោះ
អះអាងថា ចិនត្រៀមខ្លួនជាស្រេច ជម្រុញ ជញ្ជីងពាណិជ្ជកម្មទ្វេភាគីអភិវឌ្ឍន៍ប្រ
កបដោយតុល្យភាព។ ចិននឹងខិតខំប្រឹងប្រែងរួមជាមួយវៀតណាម ម្ចាស់ការល្អ អរាល់ការខ្វែងគំនិតលើសមុទ្រ ក៏ដូចជារក្សាល្អទំនាក់ទំនងរវាង ចិន វៀតណាម
ដើម្បីសន្តិភាពនិងស្ថិរភាពនៅសមុទ្រខាងកើត។
បន្ទាប់ពីជំនួបចរចារ លោកអគ្គលេខាបក្ស Nguyen Phu Trong រួមជាមួយ អគ្គ
លេខាបក្ស និងជាប្រធានរដ្ឋចិនលោក Xi Jinpingបានអញ្ជើញ ធ្វើជាក្សិណសាក្សី
ពិធីចុះហត្ថលេខានូវរាល់កិច្ចព្រមព្រៀងសហប្រតិបត្តិ ការរវាងភាគីទាំងពីរ ក្នុងនោះ
មានផែនការសហប្រតិបត្តិការបណ្តុះបណ្តាល កម្មាភិបាលរវាងបក្សកម្មុយ
និស្តទាំងពីរដំណាក់កាល ២០១៦-២០២០ និងកិច្ចព្រមព្រៀងសំខាន់ៗជាច្រើន
ទៀត៕