វៀតណាម-ចិនបង្កើនការជួបប្រាស្រ័យជាន់ខ្ពស់រវាងកងទ័ពទាំងពីរ

វៀតណាម-ចិនបង្កើនការជួបប្រាស្រ័យជាន់ខ្ពស់រវាងកងទ័ពទាំងពីរ - ảnh 1
វៀតណាម-ចិនបង្កើនការជួបប្រាស្រ័យជាន់ខ្ពស់រវាងកងទ័ពទាំងពីរ
(រូបថតៈ Nguyen Dan/TTXVN)


(VOVworld)-ក្នុងពិធីទទួលជួបសន្ទនាជាមួយគណៈប្រតិភូចូលរួមកម្មវិធីជួបប្រា
ស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ចិន ដែលប្រព្រឹត្តទៅនារសៀលថ្ងៃទី
១១មិនានៅទីក្រុង Mong Cai ខេត្ត Quang Ninh (ភាគខាងជើងវៀតណាម) រដ្ឋមន្រ្តី
ក្រសួងការពារប្រទេសវៀតណាមលោក Phung Quang Thanh បានអះ អាងថា៖​បក្ស
រដ្ឋ និងកងទ័ពប្រជាជនវៀតណាមជានិច្ចកាលសម្តែងគោលបំណង និងការប្តេជ្ញា
ចិត្តក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពអ្នកជិតខាងល្អប្រសើរ សហប្រតិបត្តិការ
លើគ្រប់វិស័យ ប្រកបដោយចីរភាពជាមួយចិន។ រដ្ឋមន្រ្តី Phung Quang Thanh ស្នើរ
ថា នាពេលខាងមុខ ភាគីទាំងពីរបន្តបង្កើនការជួបប្រាស្រ័យថ្នាក់ជាន់ខ្ពស់រវាង
កងទ័ពក៏ដូចជាបណ្តាកម្លាំងកងទ័ពការពារព្រំដែន កងទ័ពជើងទឹក ប៉ូលីស
សមុទ្រជាដើម។ ឧត្តមសេនីយ៍ទោ Xihuan Jianguo អគ្គសេនាធិការរងនៃកងទ័ព
រំដោះប្រជាជនចិនបានយល់ព្រមខ្ពស់ចំពោះរាល់សំណើររបស់រដ្ឋមន្រ្តី Phung
Quang Thanh និងមានគោលបំណងថា នាពេលខាង មុខ កងទ័ពនៃប្រទេសទាំង
ពីរជម្រុញការជួបប្រាស្រ័យ ផ្លាស់ប្តូគណៈប្រតិភូគ្រប់ ជាន់ថ្នាក់ សហប្រតិបត្តិការ
លើបណ្តាវិស័យបណ្តុះបណ្តាល និងសហប្រតិបត្តិការ​លើការងារការពារព្រំដែន
ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ