វៀតណាមចិនបញ្ចប់វង់ចរចារទី៤ស្តីពីកិច្ចព្រមព្រៀងនាវាធ្វើដំណើទៅវិញទៅមកនៅទន្លេ Bei lun
|
រូបថតៈ អ៊ីនធើណែត |
(VOVworld)- វៀតណាមចិនបញ្ចប់វង់ចរចារទី៤ស្តីពីកិច្ចព្រមព្រៀងនាវាធ្វើដំណើ
ទៅវិញទៅមកនៅទន្លេ Beilun។ វង់ចរចារនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ដល់ ថ្ងៃទី២៩មករានៅទីក្រុង ប៉េកាំងរបស់ចិនរវាងអនុប្រធានគណៈកម្មាធិការព្រំដែន ជាតិនៃក្រសួងការបរទេសវៀតណាមជាមួយប្រធាននាយកដ្ឋានទទួលបន្ទុក បញ្ហាព្រំដែននិងកោះសមុទ្រ-ក្រសួងការបរទេសចិន។ កិច្ចប្រជុំនេះប្រព្រឹត្តទៅ ក្នុងបរិយាកាសមិត្តភាពនិងស្មោះត្រង់។ នៅទីនេះ ភាគីទាំងពីរ បានផ្លាស់ប្តូររាល់ បញ្ហាដែលនៅមានការខ្វែងគំនិត និងឯកភាពបានបញ្ហាជាក់ស្តែងមួយចំនួន។ភាគីទាំងពីរបានព្រមព្រៀងគ្នាសកម្មចរចារ ដើម្បីអាចឈានដល់ការចុះហត្ថ លេខាលើកិច្ចព្រមព្រៀងនេះក្នុងឆ្នាំ២០១៥៕