វៀតណាម-ចិនបន្តជំរុញទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យ

វៀតណាម-ចិនបន្តជំរុញទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យ - ảnh 1
វៀតណាម-ចិនបន្តជំរុញទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យ

(VOV)_នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បាន​សង្កត់​ធ្ងន់ដូ
ច្នេះ នៅក្នុងជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតចិន ប្រចាំនៅវៀតណាម​ លោក  Hong
Xiaoyongនាថ្ងៃទី១៧ សីហា។ ​តាមនាយករដ្ឋមន្ត្រី លោក ​Nguyen Xuan Phuc ថា៖ ប្រ
ទេសទាំងពីរត្រូវបន្តជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យ​ពាណិជ្ជកម្ម វិនិយោគ​និង
វិស័យមានសក្ដានុភាពជាច្រើន ទន្ទឹមនឹងនោះ ​ក៏​ត្រូវ​បន្តជំរុញខ្លាំងកិច្ចសហប្រតិប
ត្តិការរវាងជំនាន់វ័យក្មេង យុវជនជាមួយគ្នា ដើម្បី​បង្កើនការយល់ដឹងគ្នាទៅវិញទៅ
មក រវាងប្រជាជននៃប្រទេសទាំងពីរ។ នាយក​រដ្ឋមន្ត្រីក៏បានស្នើអោយឯកអគ្គរដ្ឋ
ទូតជំរុញសកម្មភាពសហប្រតិបត្តិការរវាង​បណ្ដាក្រសួង ស្ថាប័ននិងតំបន់របស់ចិន
 ជាមួយភាគីវៀតណាម ដើម្បីអនុវត្តកិច្ចព្រមព្រៀងនានាប្រកបដោយប្រសិទ្ធិភាព 
ដោះស្រាយរាល់ការជំពាក់ជំពិននានា ​ក្នុងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិ
យោគ។ ចំពោះបំរ៉ែបំរួល នាពេលថ្មីៗនេះនៅលើសមុទ្រ នាយករដ្ឋមន្ត្រី វៀតណាម
បានចាត់ទុក​ថា​៖​ភាគីទាំងពីរត្រូវអនុវត្តយ៉ាងម៉ត់ចត់ការព្រមព្រៀងរវាងថ្នាក់ដឹក
នាំជាន់ខ្ពស់នៃ​បក្សទាំងពីរ រដ្ឋទាំងពីរ​ ខំប្រឹងប្រែងដោះស្រាយជំលោះដោយសន្តិវិធី
 សមស្រប​ជាមួយ​ច្បាប់អន្តរជាតិ ដែលក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិ ​
ស្ដីអំពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ។

          រីឯ ឯកអគ្គរដ្ឋទូត​  Hong Xiaoyong បានលើកច្បាស់ថា៖បក្ស រដ្ឋចិន ​ជានិច្ច
កាលមាន​គោលបំណងជំរុញខ្លាំងក្លាថែមទៀត ទំនាក់ទំនងវៀតណាម-ចិន លើគ្រប់
វិស័យ ពិសេសគឺក្នុងសភាពការណ៍ទំនាក់ទំនងអន្តរជាតិនិងតំបន់​មានបំរ៉ែបំរួលដ៏
ស្មុគ្រស្មាញ។ ស្ដីអំពីបញ្ហានៅសមុទ្រខាងកើត ឯកអគ្គរដ្ឋទូត​  Hong Xiaoyong 
សង្ឃឹមថា៖ភាគីទាំងពីរគ្រប់គ្រងល្អ រាល់ការខ្វែងគំនិតនៅ​លើសមុទ្រ គ្រប់គ្រង
ព័ត៍មានអោយបានល្អ មិនជះឥទ្ធិពលទៅលើទំនាក់ទំនងមិត្តភាពប្រពៃណីរវាង
បក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ