វៀតណាម-ចិនពង្រឹងនិងពង្រីកទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យ

វៀតណាម-ចិនពង្រឹងនិងពង្រីកទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យ - ảnh 1
វៀតណាម-ចិនពង្រឹងនិងពង្រីកទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យ

        (VOV)_ឆ្លើយសម្ភាសន៍ អ្នកយកព័ត៌មានវៀតណាម មុននឹងដំណើរទៅ​បំពេញ
ទស្សនកិច្ចនៅចិនរបស់អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក ​Nguyen Phu
Trong ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ មេសា តាមសេចក្ដី​អញ្ជើញ​របស់អគ្គលេខាបក្ស 
និងជាប្រធានរដ្ឋចិន លោក​ Xi jinping លោក Qí shì guójiā អនុប្រធានសមាគមមិត្ត
ភាពចិន-វៀតណាម និងជាអតីតឯកអគ្គរដ្ឋទូតចិន​ប្រចាំនៅវៀតណាម បានចាត់
ទុកថា៖ ដំណើរទស្សនកិច្ចលើកនេះ ចំនឹងឱកាស​រំលឹកខួបអនុស្សាវរីយ៍លើកទី
៦៥ នៃទិវាបង្កើតទំនាក់ទំនងការទូតចិន-វៀតណាម​មានអត្ថន័យដ៏សែនសំខាន់។
 លោកក៏បានសង្កត់ធ្ងន់ដល់ការពង្រឹងនិងពង្រីក​ទំនាក់ទំនដៃគូយុទ្ធសាស្តដៃគូ
សហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យ ចិន-វៀតណាម ជំរុញខ្លាំងថែមទៀត
កិច្ចសហប្រតិបត្តិការជាក់ស្ដែង លើវិស័យជា​ច្រើន ដូចជា៖ នយោបាយ សេដ្ឋកិច្ច  វប្បធម៌ អប់រំ សន្តិសុខ​ …ជំរុញ​ទំនាក់​ទំនងចិននិងវៀតណាមឡើងកំរិតថ្មី។

        ស្ដីពីបញ្ហានៅសមុទ្រខាងកើត អនុប្រធានសមាគមមិត្តភាពចិន-វៀតណាម ​
បានចាត់ទុកថា៖ វៀតណាមនិងចិនត្រូវឆ្លៀតយករាល់ឱកាស ដើម្បីដោះស្រាយ
បញ្ហាជាសារវ័ន្តនិងយុរអង្វែង។ ភាគីទាំងពីរត្រូវអត់ធ្មត់ ដោះស្រាយរាល់ការខ្វែង
គំនិត អនុវត្តបណ្ដាគំរោងការណ៍សហប្រតិបត្តិការលើសមុទ្រ រួមគ្នារក្សាបរិយា
កាសសន្តិភាពនៅលើសមុទ្រខាងកើត…លៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ