វៀតណាមចាំបាច់ត្រូវបង្កើនសមត្ថភាពឆ្លើយតបជាមួយជំងឺរាតត្បាតនាពេលអនាគត
(VOVWORLD) - លោកឧបនាយករដ្ឋមន្ត្រី Vu Duc Dam បានអះអាងថា រដ្ឋាភិបាលវៀតណាមវាយតំលៃខ្ពស់ចំពោះតួនាទីរបស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) និយាយរួម និងលោកស្រី Caitlin Weisens ផ្ទាល់ក្នុងរយៈពេលកន្លងមក ជាពិសេសក្នុងអំឡុងពេលផ្ទះជំងឺរាតត្បាតកូវីដ ១៩។
ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam និងលោកស្រី Caitlin Wiesen តំណាង UNDP ប្រចាំនៅវៀតណាម (ប្រភព៖ baochinhphu) |
នាព្រឹកថ្ងៃទី ២៦ សីហា នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Duc Dam បានអញ្ជើញទទួលជួបលោកស្រី Caitlin Weisen តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ប្រចាំនៅវៀតណាម អញ្ជើញមកជំរាបលារក្នុងឱកាសលោកស្រីបញ្ចប់បេសកកម្មការទូតនៅវៀតណាម។
លោកឧបនាយករដ្ឋមន្ត្រី Vu Duc Dam បានអះអាងថា រដ្ឋាភិបាលវៀតណាមវាយតំលៃខ្ពស់ចំពោះតួនាទីរបស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) និយាយរួម និងលោកស្រី Caitlin Weisens ផ្ទាល់ក្នុងរយៈពេលកន្លងមក ជាពិសេសក្នុងអំឡុងពេលផ្ទះជំងឺរាតត្បាតកូវីដ ១៩។ លោកឧបនាយករដ្ឋមន្ត្រីបានស្នើឲ្យ UNDP បន្តសម្របសម្រួលជាមួយអង្គការសុខភាពពិភពលោក និងដៃគូអន្តរជាតិផ្សេងទៀត ដើម្បីបង្កើនការជួយឧបត្ថម្ភសុខាភិបាលមូលដ្ឋាន សុខាភិបាលបង្ការរោគ ជួយវៀតណាមបង្កើនសមត្ថភាពឆ្លើយតបនឹងជំងឺរាតត្បាតនាពេលអនាគត។ លោកស្រីCaitlin Weisen បានអះអាងថា លោកស្រីនឹងបន្តរួមចំណែកជាក់ស្តែង ប្រកបដោយប្រសិទ្ធភាព និងអត្ថន័យចំពោះទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម និង UNDP ក្នុងក្របខណ្ឌកម្មវិធីជាតិវៀតណាម - UNDP ដំណាក់កាល ២០២២-២០២៦៕