វៀតណាមចាប់ផ្ដើមចាក់សាកល្បងវ៉ាក់សាំងបង្ការ កូវីដ ១៩ ទី២

(VOVWORLD) - ក្នុងដំណាក់កាលទី១ អ្នកស្ម័គ្រចិត្តចំនួន១២០នាក់ត្រូវបានបែងចែកជាក្រុមចំនួន៥ ដើម្បីទទួលការចាក់វ៉ាក់សាំងតាមកម្រិតខុសៗគ្នា។
វៀតណាមចាប់ផ្ដើមចាក់សាកល្បងវ៉ាក់សាំងបង្ការ កូវីដ ១៩ ទី២  - ảnh 1អ្នកស្ម័គ្រចិត្តត្រូវបានចាក់សាកល្បងវ៉ាក់សាំង COVIVAC។ (រូបថត៖ VGP)
នាព្រឹកថ្ងៃទី១៥ មីនា នៅទីក្រុងហាណូយ វ៉ាក់សាំងបង្ការ កូវីដ ១៩ ទី២ ដែលបាន ផលិតនៅវៀតណាម ឈ្មោះ COVIVAC ចាប់ផ្ដើមត្រូវបានចាក់សាកល្បងជូនមនុស្ស។ អ្នកស្ម័គ្រចិត្តចូលរួមការសាកល្បងវ៉ាក់សាំងនេះ ទទួលបានការធានារ៉ាប់រងហានិភ័យ ដោយទឹកប្រាក់សរុបចំនួន ១,៨ លានដុល្លាអាមេរិក។
ក្នុងដំណាក់កាលទី១ អ្នកស្ម័គ្រចិត្តចំនួន១២០នាក់ត្រូវបានបែងចែកជាក្រុមចំនួន៥ ដើម្បីទទួលការចាក់វ៉ាក់សាំងតាមកម្រិតខុសៗគ្នា។
អ្នកស្ម័គ្រចិត្តដំបូងចំនួន៦នាក់ត្រូវបានចាក់ដូសទី១។ បន្ទាប់នោះ អ្នកស្ម័គ្រចិត្ត សម្រាកនៅតំបន់សាកល្បងគ្លីនិកក្នុងរយៈពេល២៤ម៉ោង ដើម្បីវេជ្ជបណ្ឌិតបន្តតាមដាន រកឃើញ ដោះស្រាយទាន់ពេលនិងកត់ត្រាឧប្បត្តិហេតុអវិជ្ជមាន ប្រសិនបើកើតមាន ឡើង។ អ្នកស្ម័គ្រចិត្តនៅសេសសល់ចំនួន១១៤ នាក់ទៀត នឹងត្រូវបានចាក់វ៉ាក់សាំងតាម វគ្គជាច្រើនក្នុងរយៈពេល៨ថ្ងៃឃ្លាតពីគ្នា រហូតដល់ថ្ងៃទី២០ មេសា។ អនុរដ្ឋមន្រ្តីក្រសួង សុខាភិបាល លោក Tran Van Thuan ឲ្យដឹងថា៖  “នេះជាប្រភេទវ៉ាក់សាំងដែលយើងរំពឹងទុកខ្ពស់ នឹងសម្រេចបានជោគជ័យដោយ សារវ៉ាក់សាំងនេះត្រូវបានកកើតឡើងពីការខិតខំប្រឹងប្រែងអស់ពីចិត្តនិងសមត្ថភាពរបស់អ្នកវិទ្យាសាស្ត្រនៅទាំងក្នុងនិងក្រៅប្រទេស។ លទ្ធផលនៃការសាកល្បង preclinical នៅវៀតណាម ឥណ្ឌា និងអាមេរិក បានសរឲ្យឃើញថា វាមានប្រសិទ្ធភាពមិនត្រឹមតែ ចំពោះប្រភេទវីរុសធម្មតាប៉ុណ្ណោះទេ ថែមទាំងចំពោះ បំប្លែងថ្មីនៅអង់គ្លេសនិងអាហ្វ្រិក ខាងត្បូងទៀតផង។ ប្រសិនបើជោគជ័យ យើងអាចធ្វើម្ចាស់នូវប្រភពវ៉ាក់សាំងក្នុងស្រុក ហើយឆ្ពោះទៅការនាំចេញ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ