វៀតណាមច្រានចោលសម្ដីរបស់អ្នកនាំពាក្យក្រសួងការបរទេសចិនស្តីពីអធិបតេយ្យភាពប្រជុំកោះ Truong Sa

(VOVWORLD) - វៀតណាមបានអះអាងជាច្រើនលើកច្រើនសារថា វៀតណាមមានភ័ស្តុតាងប្រវត្តិសាស្ត្រនិងមូលដ្ឋានច្បាប់អំពីអធិបតេយ្យភាពលើប្រជុំកោះ Hoang Sa  និង Truong Sa ដោយសមស្របនឹងច្បាប់អន្តរជាតិ។
វៀតណាមច្រានចោលសម្ដីរបស់អ្នកនាំពាក្យក្រសួងការបរទេសចិនស្តីពីអធិបតេយ្យភាពប្រជុំកោះ Truong Sa - ảnh 1 អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang (រូបថត៖ ទីផ្នាក់ងារសារព័ត៌មានវៀតណាម)

នា ថ្ងៃទី ១៣ ខែវិច្ឆិកាឆ្នាំ ២០១៩ឆ្លើយតបនឹងសំនួររបស់អ្នកយកព័ត៌មានទាក់ទងនឹងសម្ដីរបស់អ្នកនាំពាក្យក្រសួងការបរទេសចិននាថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០១៩ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានសង្កត់ធ្ងន់ថា៖ វៀតណាមបានច្រានចោលរាល់ខ្លឹមសារនៃពាក្យសម្ដីដែលទាក់ទងនឹងវៀតណាមរបស់អ្នកនាំពាក្យក្រសួងការបរទេសចិនកាលពីថ្ងៃទី ៨ ខែវិច្ឆិកាឆ្នាំ ២០១៩ ស្តីពីបញ្ហាអធិបតេយ្យភាពលើប្រជុំកោះ Truong Sa។ វៀតណាមបានអះអាងជាច្រើនលើកច្រើនសារថា វៀតណាមមានភ័ស្តុតាងប្រវត្តិសាស្ត្រនិងមូលដ្ឋានច្បាប់អំពីអធិបតេយ្យភាពលើប្រជុំកោះ Hoang Sa  និង Truong Sa ដោយសមស្របនឹងច្បាប់អន្តរជាតិ។

គោលនយោបាយឥតងាករេរបស់វៀតណាមគឺរាល់ជំលោះអន្តរជាតិ ដែលក្នុងនោះមានជម្លោះអំពីបញ្ហាអធិបតេយ្យភាពលើប្រជុំកោះ Hoang Sa  និងTruong Sa ត្រូវដោះស្រាយដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ