វៀតណាមចូលកាន់តំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងខែមករាឆ្នាំ២០២០៖ “ឱកាសមាស”ដើម្បីលើកកំពស់ឋានៈប្រទេសជាតិ

(VOVWORLD) - វៀតណាមនឹង រំលេចស្មារតី “ភាពជាដៃគូដើម្បីសន្តិភាពប្រកបដោយចីរភាព” ដោយ មានខ្លឹមសារសំខាន់ជាច្រើនស្ដីពីការរាំងស្កាត់ជម្លោះ ស្ថាបនាសន្តិភាព កសាងឡើងវិញបន្ទាប់ពីជម្លោះ ពង្រីកលទ្ធិពហុភាគីនិយម ជាពិសេសគឺអង្គ ការសហប្រជាជាតិនិងអង្គការតំបន់នានា។
វៀតណាមចូលកាន់តំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងខែមករាឆ្នាំ២០២០៖ “ឱកាសមាស”ដើម្បីលើកកំពស់ឋានៈប្រទេសជាតិ - ảnh 1 ឧបនាយករដ្ឋមន្រ្តីនិងជា រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh 

  ក្នុងឱកាសដែលវៀតណាមចូលកាន់តំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងខែមករាឆ្នាំ២០២០ ឧបនាយករដ្ឋមន្រ្តីនិងជា រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh មានអត្ថបទសរសេរ ដោយចំណងជើងថា “វៀតណាមចូលកាន់តំណែងជាប្រធានក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិក្នុងខែមករាឆ្នាំ២០២០៖ “ឱកាសមាស”ដើម្បី លើកកំពស់ឋានៈប្រទេសជាតិជាមួយគោលមាគ៌ាកិច្ចការបរទេសឯករាជ្យ និងធ្វើម្ចាស់ដោយខ្លួនឯង”។

        ក្នុងអត្ថបទសរសេរនេះ លោកឧបនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ចូលរួមក្រុមប្រឹក្សាសន្តិសុខក្នុងបរិបទដែលមានការសាកល្បងជាច្រើននា បច្ចុប្បន្ននេះ វៀតណាមនឹងប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលមាគ៌ាកិច្ចការបរ ទេសឯករាជ្យ ធ្វើម្ចាស់ដោយខ្លួនឯង ពហុភាគីនិយម ពិធិធកម្ម ខិតខំប្រឹង ប្រែងជំរុញកិច្ចសន្ទនា បន្ធូរបន្ថយភាពតានតឹង ការប្រឈមមុខដាក់គ្នា ស្វែងរក ដំណោះស្រាយសមភាពនិងសមស្របចំពោះបញ្ហាសន្តិភាព សន្តិសុខក្នុង តំបន់និងលើពិភពលោក ព្រមទាំងជំរុញការគោរពច្បាប់អន្តរជាតិ ធម្មនុញ្ញ អង្គការសហប្រជាជាតិ ជាពិសេសគឺគោលការណ៍សារវ័ន្តនានាស្ដីពីសម ភាពខាងអធិបតេយ្យភាពរវាងបណ្ដាប្រទេស ការគោរពឯករាជ្យ អធិប តេយ្យភាព បូរណភាពដែនដីនិងរបបនយោបាយសង្គម មិនធ្វើអន្តរាគមន៍ ទៅក្នុងការងារផ្ទៃក្នុង ដោះស្រាយជម្លោះដោយសន្តិវិធី មិនប្រើប្រាស់ឬ គំរាមកំហែងប្រើប្រាស់អំពើហឹង្សាផងដែរ។ ក្រៅពីនោះ វៀតណាមនឹង រំលេចស្មារតី “ភាពជាដៃគូដើម្បីសន្តិភាពប្រកបដោយចីរភាព” ដោយ មានខ្លឹមសារសំខាន់ជាច្រើនស្ដីពីការរាំងស្កាត់ជម្លោះ ស្ថាបនាសន្តិភាព កសាងឡើងវិញបន្ទាប់ពីជម្លោះ ពង្រីកលទ្ធិពហុភាគីនិយម ជាពិសេសគឺអង្គ ការសហប្រជាជាតិនិងអង្គការតំបន់នានា។

        តាមគម្រោង វៀតណាមនឹងធ្វើជាប្រធាននៃកិច្ចប្រជុំជាង៣០ ដែល ពិភាក្សានិងសម្រេចលើសកម្មភាពរបស់ក្រុមបេសកកម្មរក្សាសន្តិភាពនិង ក្រុមបេសកកម្មនយោបាយនៅយេម៉ែនស៊ូដង់ លីប៊ី ក៏ដូចជាពិភាក្សាអំពី បញ្ហានានាទាក់ទិនដល់ស្ថានភាពនៅមជ្ឈឹមបូព៌ា ស៊ីរី កូឡុំប៊ី សាធារណៈរដ្ឋ អាហ្វ្រិកកណ្ដាល ជាដើម។ ជាពិសេសគឺ ក្នុងឋានៈជាប្រធានក្រុមប្រឹក្សា សន្តិសុខ វៀតណាមនឹងរៀបចំព្រឹត្តិការណ៍សំខាន់ចំនួន២រួមមាន៖ កិច្ច ពិភាក្សាបើកចំហថ្នាក់រដ្ឋមន្រ្តីនាថ្ងៃទី៩ខែមករាក្រោមប្រធានបទ “រំលឹកខួប អនុស្សាវរីយ៍លើកទី៧៥ទិវាបង្កើតអង្គការសហប្រជាជាតិ៖ បង្កើនការគោរព ធម្មនុញ្ញអង្គការសហប្រជាជាតិដើម្បីរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ” និងកិច្ចប្រជុំស្ដីពី “កិច្ចសហប្រតិបតិ្តការរវាងអង្គការសហប្រជាជាតិជាមួយ អង្គការតំបន់និងអនុតំបន់ក្នុងការរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ៖ តួនាទីរបស់អាស៊ាន”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ