វៀតណាមចូលរួម AMM -៥៤ ដោយផ្តល់សំណើនិងគំនិតផ្តួចផ្តើមជាច្រើន

(VOVWORLD) -  កិច្ចប្រជុំនេះរួមមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសជាង ២០ របស់អាស៊ាន និងរវាងអាស៊ានជាមួយដៃគូក្នុងក្របខ័ណ្ឌអាស៊ាន +១, អាស៊ាន +៣, កិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) និងវេទិកាតំបន់អាស៊ាន (ARF)។

វៀតណាមចូលរួម AMM -៥៤ ដោយផ្តល់សំណើនិងគំនិតផ្តួចផ្តើមជាច្រើន - ảnh 1អនុរដ្ឋមន្រ្តីការបរទេស Nguyen Quoc Dung បានផ្តល់បទសម្ភាសន៍ដល់អ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានអំពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី ៥៤ (AMM-54) តាមប្រព័ន្ធវីដេអូ  (រូបថត៖ Pham Kien/VNA)

បន្ទាប់ពីរយៈពេល ៥ ថ្ងៃធ្វើការប្រកបដោយប្រសិទ្ធភាព និងវិជ្ជមាន (ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៦ ខែសីហាឆ្នាំ ២០២១) កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃសមា គមប្រជាជាតិអាស៊ីអាគ្នេយ៍ (អា ស៊ាន) លើកទី ៥៤ (AMM-54) បានប្រព្រឹត្តទៅ តាមប្រព័ន្ធវីដេអូបានទទួលជោគជ័យយ៉ាងល្អប្រសើរ ជាមួយនឹងលទ្ធផលគួរឲ្យកត់សម្គាល់។ កិច្ចប្រជុំនេះរួមមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសជាង ២០ របស់អាស៊ាន និងរវាងអាស៊ានជាមួយដៃគូក្នុងក្របខ័ណ្ឌអាស៊ាន+១, អាស៊ាន +៣, កិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) និងវេទិកាតំបន់អាស៊ាន (ARF)។

អនុរដ្ឋមន្រ្តីការបរទេស ប្រធានកិច្ចប្រជុំមន្រ្តីជាន់ខ្ពស់ (SOM) អាស៊ានវៀតណាម Nguyen Quoc Dung បានផ្លាស់ប្តូរមតិជាមួយសារព័ត៌មានអំពីចំណុចលេចធ្លោក៏ដូចជាគំនិតផ្តួចផ្តើមនិងសំណើរបស់វៀតណាមដាក់ចេញនៅក្នុងកិច្ចប្រជុំនេះ។

អនុរដ្ឋមន្រ្តីលោក Nguyen Quoc Dung បានឲ្យដឹងថា វៀតណាមបានចូលរួម AMM-54 ដោយមានផ្នត់គំនិតថា ខ្លួនទើបតែបានបញ្ចប់ភារកិច្ចជាប្រធានអាស៊ាន ២០២០ ដោយបានដាក់ចេញសំណើនិងគំនិតផ្តួចផ្តើមជាច្រើន។ យោងតាមតថភាពជាក់ស្តែង សំណើនិងគំនិតផ្តួចផ្តើមនានាដែលវៀតណាមស្នើឡើងនៅឆ្នាំ ២០២០ នៅតែស្ថិតក្នុងរបៀបវារៈរបស់អាស៊ាន ជាពិសេសបញ្ហាតភ្ជាប់កិច្ចសហប្រតិបត្តិការអនុតំបន់ជាមួយកម្មវិធីកិច្ចសហប្រតិបត្តិការអាស៊ាន។ វៀត ណាមក៏បានដើរតួនាទីយ៉ាងសកម្មក្នុងការដោះស្រាយបញ្ហាលំបាក និងភាពជាប់គាំងដោយសារទស្សនៈផ្សេងគ្នានៅក្នុងបណ្តាកិច្ចប្រជុំ។ ពោលគឺ  វៀតណាមដែលបានដាក់ចេញសំណើនិងបញ្ចុះបញ្ចូលប្រទេសនានា ឲ្យឈានដល់ការស្រុះចិត្តគំនិតលើបញ្ហាមីយ៉ាន់ម៉ានិងការឯកភាពគ្នាដើម្បីអង់គ្លេសក្លាយជាដៃគូសន្ទនាពេញលេញរបស់អាស៊ាន ជំរុញកិច្ចសហប្រតិបត្តិការរបស់អាស៊ានជាមួយប្រទេសដទៃទៀតក្នុងការងារ។ តាមនោះ ប្រទេសជាដៃគូបានសន្យាគាំទ្រអាស៊ាននូវវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក៏ដូចជាការផ្ទេរបច្ចេកវិទ្យាសម្រាប់ផលិតវ៉ាក់សាំងនៅក្នុងបណ្តាប្រ ទេសអាស៊ាន។

ទាក់ទងនឹងការរីករាលដាលនៃជំងឺកូវីដ -១៩ អាស៊ានបានបញ្ជាក់ជាថ្មី អំពីការបន្តផែនការសហប្រតិបត្តិការទៅវិញទៅមក។ អាស៊ានបានទទួលការប្តេជ្ញាចិត្តជាច្រើនពីប្រទេសជាដៃគូក្នុងការគាំទ្រអាស៊ានដើម្បីជំនះជំងឺរាតត្បាត។ អាស៊ានក៏កំពុងទទួលបានវ៉ាក់សាំងបង្ការកូវីដ ១៩ កាន់តែច្រើន ក៏ដូចជាផែនការសម្រាប់ការស្តារសេដ្ឋកិច្ចក្រោយជំងឺរាតត្បាត។  ទាក់ទងនិងកិច្ចការបរទេស អាស៊ានបានឈានដល់ដំណាក់កាលសំខាន់មួយដោយយល់ព្រមអនុញ្ញាតឱ្យចក្រភពអង់គ្លេសក្លាយជាដៃគូសន្ទនារបស់អាស៊ាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ