វៀតណាមចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិស្តីពីកិច្ចសហប្រតិបត្តិការត្បូង-ត្បូងលើកទី២
(VOVWORLD) - កិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិស្តីពីកិច្ចសហប្រតិបត្តិការត្បូង - ត្បូងលើកទី ២ (PABA + 40) ត្រូវបានប្រារព្ធជាផ្លូវការ នាថ្ងៃទី ២០ ខែមីនា នៅរដ្ឋធានី Buenos Aires (នៃប្រទេសអាហ្សង់ទីន) ដោយមានការចូលរួមពីប្រមុខរដ្ឋ គណៈប្រតិភូជាន់ខ្ពស់និងអ្នកតំណាងនៃប្រទេសចំនួន ១៩៣ នៅទូទាំងពិភពលោកក៏ដូចជាអង្គការអន្តរជាតិនានាផងដែរ។
ប្រធានាធិបតីអាហ្សង់ទីន លោក Mauricio Macri អញ្ជើញថ្លែងសន្ទរកថាបើកកិច្ចប្រជុំ (រូបថត៖ Hoai Nam / TTXVN) |
ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំនេះ ប្រតិភូនៃបណ្តាប្រទេសចូលរួម បានពិភាក្សាអំពីផែន ការសកម្មភាពទីក្រុង Buenos Aires ថ្មី ដែលក្នុងនោះផ្តោតសំខាន់លើគោល ដៅចំនួន ១៧ ដល់ឆ្នាំ ២០៣០ ពាក់ព័ន្ធនឹងបញ្ហាមួយចំនួន ដូចជា កាត់បន្ថយភាពក្រីក្រ សមភាពយេនឌ័រ បញ្ហាសុខាភិបាល និងបម្រែបម្រួលអាកាសធាតុជាដើម។ កិច្ចប្រជុំក៏បានពិភាក្សាពីបណ្តាយន្តការសម្រាប់ប្រទេសអ្នកមាន និងកំពុងអភិវឌ្ឍ ន៍ខ្លាំងក្លា ដែលអាចរួមចំណែកដល់កិច្ចសហប្រតិបត្តិការត្បូង-ត្បូងតាមរយៈទម្រង់ដូចកិច្ចសហប្រតិបត្តិការត្រីភាគី និងជំរុញឲ្យកិច្ចសហប្រតិបត្តិការត្បូង - ត្បូង ចូលទៅក្នុងគោលនយោបាយយុទ្ធសាស្រ្តនៃអង្គការអន្តរជាតិនានា។
អនុរដ្ឋមន្រ្តីអចិន្ត្រៃយ៍នៃក្រសួងការបរទេសវៀតណាម លោក Bui Thanh Son ប្រ ធានគណៈប្រតិភូវៀតណាម បានថ្លែងសុន្ទរកថាសំខាន់ក្នុងសម័យប្រជុំពេញអង្គ។ លោក Bui Thanh Son បានអះអាងថា: វៀតណាមជានិច្ចកាលគាំទ្រនិងវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការត្បូង - ត្បូង ដោយជំរុញយ៉ាងសកម្មកិច្ចសហប្រតិ បត្តិការអភិវឌ្ឍន៍ជាមួយបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី អនុតំបន់ទន្លេមេគង្គ អាស៊ាននិងតំបន់ផងដែរ។
ប្រធានគណៈប្រតិភូវៀតណាមបានចែករំលែកនូវមេរៀនបទពិសោធន៍ចំនួនបីដែល បានដកស្រង់ពីការអនុវត្តរាល់គម្រោងនៃកិច្ចសហប្រតិបត្តិការត្បូង - ត្បូង។ នោះគឺជាការរួមបញ្ចូលដោយសុខដុមនូវសមត្ថភាពរបស់វៀតណាមជាមួយនឹងតម្រូវ ការរបស់ប្រទេសកំពុងអភិវឌ្ឍន៍។ ក្រៅពីនោះ ធានាឱ្យគម្រោងការទាំងនេះនាំមកនូវលទ្ធផលជាក់ស្តែងដល់ប្រជាពលរដ្ឋនៃប្រទេសសាមីនិងរួមបញ្ចូលគ្នា នូវការជួយឧបត្ថម្ភប្រកបដោយប្រសិទ្ធភាពផ្នែកហិរញ្ញវត្ថុ របស់ដៃគូអភិវឌ្ឍន៍ ជាមួយនឹងបទពិសោធ បច្ចេកទេសរបស់វៀតណាមក្នុងគម្រោងកិច្ចសហប្រតិបត្តិការត្រីភាគី។
អនុរដ្ឋមន្រ្តីវៀតណាមលោក Bui Thanh Son បានអះអាងថា វៀតណាមបាននិងកំពុងបន្តចែករំលែកជាមួយបណ្តាប្រទេសកំពុងអភិវឌ្ឍនូវបទពិសោធនៃនវានុវត្តន៍ភាពនិងសមាហរណកម្មអន្តរជាតិ។ ទន្ទឹមនឹងនេះ ត្រូវសង្កត់ធ្ងន់ថា កិច្ចសហប្រតិ បត្តិការត្បូង - ត្បូង គួរតែបន្តពង្រឹងសាមគ្គីភាពនិងផលប្រយោជន៍រួម របស់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងបញ្ហាសកលលោក ជាពិសេសការជំរុញពហុភាគីនិយមនិងការអនុវត្តគោលដៅអភិវឌ្ឍន៍សហសវត្តន៍ ប្រកបដោយនិរន្តរភាព (SDG) ។ តំណាងរបស់វៀតណាមបានស្នើសុំឲ្យអង្គការសហប្រជាជាតិនិងអង្គការអភិវឌ្ឍន៍នានាឱ្យបន្តគាំទ្រកិច្ចសហប្រតិបត្តិការត្បូង-ត្បូង ដើម្បីពិភពលោកមួយពោរពេញដោយសន្តិភាពនិងវិបុលភាព៕