វៀតណាមចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិនិងកិច្ចប្រជុំពេញអង្គ IPU 136

វៀតណាមចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិនិងកិច្ចប្រជុំពេញអង្គ IPU 136 - ảnh 1
វៀតណាមចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិនិងកិច្ចប្រជុំពេញអង្គ IPU 136

          (VOV)_​នាថ្ងៃទី២មេសា នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ Bangabandhu រដ្ឋធា
នី Dhaka ប្រទេសបង់ក្លាដែស បានប្រព្រឹត្តទៅកិច្ចប្រជុំ ក្រុមប្រឹក្សាប្រតិបត្តិ ​និង​កិច្ច
ប្រជុំពេញអង្គសហភាពអន្តរសភា​ (IPU) លើកទី១៣៦ដោយមានការ​ចូលរួម​របស់បណ្ដា
សមាជិកសភាមកពីប្រទេសជាសមាជិកចំនួន១៣២។ ​គណៈប្រតិភូរដ្ឋសភាវៀតណាម
 ដឹកនាំដោយអនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា ​លោកស្រីTong Thi Phong។ អង្គប្រជុំបាន
ប្រមូលផុំពិភាក្សាទៅលើ​ការ​បើក​ទូលាយសមាជិក IPU ស្ដាប់របាយការណ៍ស្ដីអំពីសកម្ម
ភាពរបស់ប្រធាន និង​អគ្គលេខាធិការ IPU របាយការណ៍ស្ដីអំពីលទ្ធផល និងទិសដៅ
សកម្មភាពរបស់សន្និសីទកំពូល សមាជិកាសភា​នៅអារ៉ាប់រួម នាខែធ្នូឆ្នាំ២០១៦។

          នៅខាងក្រៅកិច្ចប្រជុំនេះ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោកស្រីTong Thi
Phong បានមានជំនួបសន្ទនាជាមួយប្រធានរដ្ឋសភា ស្រីលង្កា Karu Jayasuriya និង
ជួបសម្ដែងការគួរសមនាយករដ្ឋមន្ត្រីប្រទេសម្ចាស់ផ្ទះ លោក Sheik Haisina ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ