វៀតណាមចូលរួមកិច្ចប្រជុំជាន់ខ្ពស់របស់អ.ស.បអំពីការទប់ទល់ទៅនឹងបម្រែបម្រួលអាកាសធាតុ

(VOVworld) - នាថ្ងៃទី១៩ កក្កដា នៅទីស្នាក់ការអ.ស.បនៅទីក្រុងញូយ៉ក
ប្រទេសអាមេរិក អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh បាន
អញ្ជើញថ្លែងបទសន្ទរកថានៅកិច្ចប្រជុំជាន់ខ្ពស់ស្ដីអំពីការទប់ទល់ទៅនឹងផលប៉ះ
ពាល់របស់បាតុភូត El Nino និងកាត់បន្ថយមហន្តរាយ ដោយបម្រែបម្រួលអាកាស
ធាតុ។
វៀតណាមចូលរួមកិច្ចប្រជុំជាន់ខ្ពស់របស់អ.ស.បអំពីការទប់ទល់ទៅនឹងបម្រែបម្រួលអាកាសធាតុ - ảnh 1
អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh ថ្លែងបទសន្ទរកថានៅកិច្ចប្រជុំ
(រូបថត៖Lam Khanh/TTXVN)

ក្នុងបទសន្ទរកថារបស់ខ្លួន អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh បាន
សង្កត់ធ្ងន់ទៅលើផលប៉ះពាល់ដោយបម្រែបម្រួលអាកាសធាតុ ក្នុងនោះមាន
បាតុភូត El Nino ទៅលើការអនុវត្តន៍គោលដៅអភិវឌ្ឍន៍និរន្តរភាពក៏ដូចជាសិទ្ធិ
របស់មនុស្សផងដែរ។ លោកស្រី Dang Thi Ngoc Thinh បានផ្ដល់ព័ត៌មានអំពីស្ថាន
ភាពគ្រោះរាំងស្ងួត និងការជ្រាតចូលនៃទឹកប្រៃដ៏ធ្ងន់ធ្ងរបំផុតក្នុងអំឡុង៩០ឆ្នាំកន្លង
ទៅនៅវៀត ណាម។លោកស្រីក៏បានស្នើរឲ្យសហគមន៍អន្តរជាតិបន្តជួយឧបត្ថម្ភ
វៀតណាម ជាពិសេសគឺក្នុងវិស័យហិរញ្ញវត្ថុនិងបច្ចេកវិទ្យា។
នៅខាងក្រៅកិច្ចប្រជុំនេះ អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh ក៏មាន
ជំនួបសន្ទនាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់អ.ស.បដូចជា៖ប្រធានមហាសន្និបាត
អ.ស.ប អគ្គលេខាធិការរងអ.ស.បនិងជាអគ្គនាយកកម្មវិធីអភិវឌ្ឍន៍របស់ អ.ស.ប
 (UNDP) និងអគ្គលេខាធិការរងនិងជានាយកចាត់ចែងការនៃមូលនិធិចំនួន
ប្រជាជនអ.ស.ប (UNFPA)។មន្ត្រីអ.ស.បទាំងអស់នេះសុទ្ធតែសំដែងការចាប់
អារម្មយ៉ាងខ្លាំងចំពោះរាល់សមិទ្ធិក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀត
ណាម ព្រមទាំងអះអាងថា នឹងបន្តរួមដំណើរ ជួយឧបត្ថម្ភវៀតណាមក្នុងដំណើរ
ការអនុវត្តន៍គោលដៅអភិវឌ្ឍន៍និរន្តរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ