វៀតណាមចូលរួមកិច្ចប្រជុំតាមរយៈវីដេអូនៃសម្ព័ន្ធភាពដើម្បីពហុភាគីនិយមក្រោមមូលបទ កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID-19
(VOVWORLD) - តបតាមការអញ្ជើញរបស់រដ្ឋមន្រ្តីក្រសួងការបរទេសអាល្លឺម៉ង់ លោក Heiko Maas នាថ្ងៃទី ១៦ ខែមេសា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh បានចូលរួមកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូ (Video Conference) ថ្នាក់រដ្ឋមន្រ្តីការបរទេស ក្រោមមូលបទ កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID-19 ក្នុងក្របខ័ណ្ឌនៃសម្ព័ន្ធភាពដើម្បីពហុភាគីនិយម។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh នៅក្នុងកិច្ចប្រជុំ |
កិច្ចប្រជុំនេះមានការចូលរួមពីរដ្ឋមន្រ្តីការបរទេសនៃប្រទេសចំនួន ២៦ មកពី អឺរ៉ុប អាស៊ី-ប៉ាស៊ីហ្វិក អាមេ រិកឡាទីននិងអាហ្វ្រិក ក្នុងគោលបំណងជំរុញសាមគ្គីភាពអន្តរជាតិ ដើម្បីជំនះលើរោគរាតត្បាត COVID-19 និងពិភាក្សាពីវិធានការជួយឧបត្ថម្ភនិងពង្រឹងស្ថាប័នពហុភាគី ជាពិសេសអង្គការសុខភាពពិភពលោក (WHO) ដើម្បីឱ្យអង្គការទាំងនេះ អាចបំពេញយ៉ាងល្អនូវបេសកកម្មរបស់ខ្លួន។
អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេស លោក Pham Binh Minh បានចែក រំលែកអំពីការខិតខំប្រឹងប្រែងយ៉ាងសកម្ម និងទាន់ពេលវេលារបស់វៀតណាមក្នុងការឆ្លើយតបនឹងជំងឺរាតត្បាត ដោយប្រកាន់ជាប់នូវទស្សនៈថា យកអាយុជីវិតនិងសុខភាពប្រជាជនជាមុនសិន។ ។
ដើម្បីឱ្យសហគមន៍អន្តរជាតិឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះរាគរាតត្បាតនេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសលោក Pham Pham Minh បានដាក់ចេញនូវសំណើជាក់លាក់ចំនួន ៤។ នោះគឺ បង្កើនសាមគ្គីភាពអន្តរជាតិនិងកិច្ចសហប្រតិបត្តិការពហុភាគីជាមួយតួនាទីស្នូលរបស់អង្គការសហប្រជាជាតិនិងអង្គការសុខភាពពិភពលោក។ ទី ២ គឺបង្កើនការចែករំលែកព័ត៌មាន បទពិសោធន៍និងលទ្ធផលស្រាវជ្រាវ ដោយធានាថាប្រជាជនទាំងអស់អាចទទួលបានវ៉ាក់សាំងនិងថ្នាំព្យាបាល។ ទីបីគឺអំពាវនាវឱ្យបញ្ឈប់សកម្មភាពដែលជះឥទ្ធិពលដល់កិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ជំងឺរាតត្បាត ជាពិសេសដើម្បីបញ្ឈប់សកម្មភាពឯកតោភាគីនិងមានឥទ្ធិពលផ្ទុយនឹងច្បាប់អន្តរជាតិ។ ក្រៅពីនោះ គាំទ្រការអំពាវនាវរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិស្តីពីបទឈប់បាញ់ជាសកល និងដកទណ្ឌកម្មដែលធ្វើឱ្យសមត្ថភាពរបស់ប្រទេសនានាចុះខ្សោយក្នុងការឆ្លើយតបនឹងរោគរាតត្បាត។ ទីបួនគឺរៀបចំផែនការអភិវឌ្ឍន៍ក្រោយ COVID-19 ដោយផ្តោតលើការសម្របសម្រួលរវាងគោលនយោបាយនិងវិធានការណ៍ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ ធ្វើឱ្យមានស្ថេរភាពទីផ្សារហិរញ្ញវត្ថុនិងស្តារទំនុកចិត្តពីអាជីវកម្មនិងប្រជាជនឡើងវិញផង៕