វៀតណាមចូលរួមកិច្ចប្រជុំធនាគារអាស៊ានលើកទី ២២

(VOVWORLD) - កិច្ចប្រជុំធនាគារអាស៊ានលើកទី ២២ បានបើកជាផ្លូវការនៅរាជធានីភ្នំពេញ (កម្ពុជា) នៅព្រឹកថ្ងៃទី ២៥ ខែវិច្ឆិកា ដោយមានការចូលរួមពីប្រតិភូជាង ៥០០នាក់ រួមមានក្រុមហ៊ុនផ្តល់សេវាហិរញ្ញវត្ថុជួរមុខគេមកពីប្រទេសសមាជិកអាស៊ានទាំង១០។
វៀតណាមចូលរួមកិច្ចប្រជុំធនាគារអាស៊ានលើកទី ២២ - ảnh 1 វៀតណាមចូលរួមកិច្ចប្រជុំធនាគារអាស៊ានលើកទី ២២ (TTXVN)

នេះជាលើកដំដូបដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំធនាគារអាស៊ាន ហើយព្រឹត្តិការណ៍នេះ ត្រូវបានធ្វើឡើងរៀងរាល់ ២ ឆ្នាំម្តងរវាងប្រទេសសមាជិកអាស៊ាន។ ដោយមានប្រធានបទ“ អាស៊ានតភ្ជាប់ឆ្នាំ ២០២៥៖ ពិភពឌីជីថលឆ្លាតវៃថ្មីដើម្បីវិស័យធនាគារអាស៊ាន”  កិច្ចប្រជុំនេះត្រូវបានរួមសហការរៀបចំឡើងដោយសមាគមធនាគារកម្ពុជា (ABC) និងសមាគមធនាគារអាស៊ាន (ABA)។ ក្នុងឱកាសនេះ អគ្គលេខាធិការសមាគមធនាគារវៀតណាម លោក Nguyen Toan Thang បានដឹកនាំគណៈប្រតិភូវៀតណាមអញ្ជើញចូលរួមកិច្ចប្រជុំនេះ ។

ក្នុងកិច្ចប្រជុំនេះ វាគ្មិនបានលើកឡើងបទអន្តរគមន៍ស្តីពីប្រធានបទចាំបាច់នៅក្នុងកិច្ចប្រជុំធនាគារអាស៊ានលើកទី ២២ ជាពិសេសដំណើរការបច្ចេកវិទ្យាឌីជីថល និងហិរញ្ញវត្ថុ (Fintech) សុវត្ថិភាពតាមអ៊ីនធឺណិត Blockchain និងការផ្លាស់ប្តូរឌីជីថលក្នុងសេវាកម្មធនាគារនិងហិរញ្ញវត្ថុជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ