វៀតណាមចូលរួមកិច្ចប្រជុំនីតិកាល៧៤នៃគណៈកម្មការសេដ្ឋកិច្ច-សង្គមអាស៊ី-ប៉ាស៊ីហ្វិក

(VOVWORLD) -ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែឧសភានៅទីក្រុងបាងកកប្រទេសថៃ គណៈ កម្មការ សេដ្ឋកិច្ច-សង្គមអាស៊ី-ប៉ាស៊ីហ្វិក (ESCAP)នីតិកាលទី៧៤បានបើកកិច្ចប្រជុំក្រោម មូលបទ “បញ្ហាវិសមភាពក្នុងការអនុវត្តរបៀបវារៈ២០៣០ស្តីពីការអភិវឌ្ឍប្រកប ដោយចីរភាព” ក្រោមអធិបតីភាពរបស់ប្រធានាធិបតីប្រជុំកោះ Marshall ជាប្រធាន នីតិកាលទី៧៤ ESCAP។ គណៈប្រតិភូវៀតណាមចូលរួមក្នុងកិច្ចប្រជុំនេះ ដឹកនាំ ដោយអនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក Ha Kim Ngoc។

វៀតណាមចូលរួមកិច្ចប្រជុំនីតិកាល៧៤នៃគណៈកម្មការសេដ្ឋកិច្ច-សង្គមអាស៊ី-ប៉ាស៊ីហ្វិក - ảnh 1 គណៈប្រតិភូវៀតណាមដឹកនាំដោយលោក Ha Kim Ngoc អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនីតិកាលទី៧៤គណៈកម្មការសេដ្ឋកិច្ច-សង្គមអាស៊ី-ប៉ាស៊ីហ្វិក (រូបថតៈ TTXVN)

អញ្ជើញថ្លែងមតិនៅក្នុងកិច្ចប្រជុំ ដោយប្រធានបទ “បញ្ហាទាក់ទិននានាដល់គោល នយោបាយដោះស្រាយវិសមភាពសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក”នោះ លោក Ha Kim Ngoc បានសង្កត់ធ្ងន់ថា ដើម្បីដោះស្រាយឲ្យបានល្អបញ្ហាវិសមភាព ប្រទេស ទាំងអស់គប្បីកសាងនិងធានាបរិយាកាសសន្តិភាពស្ថិរភាព ឈរលើមូលដ្ឋានច្បាប់ អន្តរជាតិ។ លោក Ha Kim Ngoc អះអាងថា វៀតណាមបានអនុវត្តដោយឥតឈប់ ឈរ ការកែទម្រង់រដ្ឋបាលលើគ្រប់ជ្រុងជ្រោយ ដោយផ្តោតសំខាន់លើការពង្រឹងរបៀបរបប បង្កើតបរិយាកាសងាយស្រួលសម្រាប់អង្គការ បុគ្គលនានា កសាងផែន ការជាតិ អនុវត្តន៍កម្មវិធីជាតិស្តីពីការកាត់បន្ថយភាពក្រីក្រនិរន្តរភាពនិងកសាងជន បទថ្មី ដំណាក់កាល២០១៦-២០២០ សំដៅបង្រួញគម្លាតរវាងក្រុមប្រជាជន រវាងទីក្រុងនិងជនបទ ដើម្បីឲ្យក្រុមជនក្រីក្របំផុតបានទាក់ទង់ផ្ទាល់ជាមួយឥណទានអនុ គ្រោះនិងទទួលបានគោលនយោបាយសុខុមាលភាពសង្គម។

ក្នុងថ្ងៃដដែល អញ្ជើញថ្លែងមតិទាក់ទិនដល់មូលបទ “លទ្ធិពហុភាគីនៅអាស៊ី-ប៉ាស៊ីហ្វិកជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមគ្រប់ដណ្តប់ក្នុងតំបន់ និងរួមចំណែកទៅក្នុងការអភិបាលកិច្ចសេដ្ឋកិច្ចសកលលោក” នោះ លោក Ha Kim Ngoc បានអះអាងថា តាមរយៈកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ក្នុងនោះវៀតណាមជាសមាជិក ដែលជាសក្ខីភាពបញ្ជាក់អំពី ការខិតខំប្រឹងប្រែងក្នុងការជម្រុញពាណិជ្ជកម្មពហុភាគីឈរលើគោលការសម ភាព តម្លាភាពនិងគ្រប់ជ្រុងជ្រោយក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ