វៀតណាមចូលរួមកិច្ចប្រជុំបណ្តាអគ្គមេបញ្ជាការកងទ័ពអាស៊ាន

(VOVWORLD) - នៅថ្ងៃទី១៧ ខែមីនា នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា បានប្រព្រឹត្តទៅកិច្ចប្រជុំបណ្តាអគ្គមេបញ្ជាការកងទ័ពអាស៊ាន (ACDFM-19) ក្រោមប្រធានបទ “សាមគ្គីភាពដើម្បីសន្តិសុខប្រកបដោយភាពសុខដុម” ក្រោមអធិបតីភាពរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ។
វៀតណាមចូលរួមកិច្ចប្រជុំបណ្តាអគ្គមេបញ្ជាការកងទ័ពអាស៊ាន - ảnh 1ឧត្តមសេនីយ៍ឯក Nguyen Tan Cuong អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាមចូលរួមកិច្ចប្រជុំនេះ។ (រូបថត៖ VOV)

ថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយឯក Nguyen Tan Cuong អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានសង្កត់ធ្ងន់ថា ការប្រកួតប្រជែងជាយុទ្ធសាស្ត្រ រវាងប្រទេសធំៗមិនទាន់បង្ហាញពីសញ្ញាបន្ថយកំដៅនៅឡើយ ហើយប្រការនេះ នៅតែជាបញ្ហាប្រឈមសម្រាប់តួនាទីមជ្ឈភាពរបស់អាស៊ាន។

ទាក់ទិននឹងបញ្ហាសមុទ្រខាងកើត ប្រធានគណៈប្រតិភូវៀតណាមបានអំពាវនាវឲ្យបណ្តាប្រទេស បន្តរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព សុវត្ថិភាព សេរីភាពនាវាចរណ៍និងអាកាសចរណ៍នៅលើសមុទ្រខាងកើត ហើយទន្ទឹមនឹងនោះ ពង្រឹងការកសាងទំនុកចិត្ត អនុវត្តន៍យ៉ាងពេញលេញនិងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) សម្រេចឲ្យបានឆាប់ៗនូវក្រមប្រតិបត្តិនៅសមុទ្រខាងកើត(COC)  និងប្រកបដោយប្រសិទ្ធភាព ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ(UNCLOS) ផងដែរ។ លើសពីនេះទៅទៀត ឧត្តមសេនីយឯក Nguyen Tan Cuong បានស្នើឱ្យបណ្តាប្រទេសអាស៊ាន គាំទ្រគំនិតផ្តួចផ្តើម និងសកម្មភាពដឹកនាំដោយវៀតណាម ក្នុងបណ្តាញកិច្ចសហប្រតិបត្តិការយោធា-ការពារជាតិអាស៊ានក្នុងឆ្នាំ ២០២២។

នៅខាងក្រៅកិច្ចប្រជុំបណ្តាអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី១៩ លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong បានមានជំនួបទ្វេភាគីជាមួយប្រធានគណៈប្រតិភូឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន ប្រ៊ុយណេ និងថៃផងដែរ។

នៅចុងបញ្ចប់នៃកិច្ចប្រជុំនេះបានប្រព្រឹត្តិទៅពិធីប្រគល់តំណែងជាប្រធាន ACDFM ដល់ប្រទេសឥណ្ឌូនេស៊ី ដែលជាប្រធានអាស៊ានឆ្នាំ២០២៣៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ