វៀតណាមចូលរួមកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ានបូក ៣ និង​កិច្ចប្រជុំ​កំពូល​អាស៊ីបូព៌ានៅប្រទេសថៃ

(VOVWORLD) -លោក Nguyen Quoc Dung បានចែករំលែកទស្សនៈរបស់ប្រទេសនានានៅក្នុងកិច្ចប្រជុំស្ដីពីស្ថានភាពនៅលើសមុទ្រខាងកើត ឧបទ្វីបកូរ៉េ និងរដ្ឋរ៉ាឃីននៃប្រទេសមីយ៉ាន់ម៉ា។
វៀតណាមចូលរួមកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ានបូក ៣ និង​កិច្ចប្រជុំ​កំពូល​អាស៊ីបូព៌ានៅប្រទេសថៃ - ảnh 1 លោក Nguyen Quoc Dung អនុរដ្ឋមន្រ្តីការបរទេស និងជាប្រធាន SOM វៀតណាម

បន្តសកម្មភាពក្នុងក្របខ័ណ្ឌកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់  (SOM) រវាងអាស៊ាននិងដៃគូនានានោះ នាថ្ងៃទី ៣០ ខែឧសភា នៅទីក្រុងបាងកក លោក Nguyen Quoc Dung អនុរដ្ឋមន្រ្តីការបរទេស និងជាប្រធាន SOM វៀតណាម បានដឹកនាំគណៈប្រតិភូវៀតណាម អញ្ជើញចូលរួមកិច្ចប្រជុំ SOM បណ្ដាប្រទេស អាស៊ានបូកបី និងបណ្ដាប្រទេសដែលចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) ។

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំទាំងនេះ លោក Nguyen Quoc Dung អនុរដ្ឋមន្រ្តីការបរទេសបានសង្កត់ធ្ងន់អំពីសារៈសំខាន់ នៃបណ្ដាយន្តការអាស៊ាន បូក ៣ និង EAS ក្នុងការជំរុញកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ ការកសាងរចនាសម្ព័ន្ធតំបន់បើកទូលាយ ប្រកបដោយតម្លៃភាព គ្របដណ្ដប់ ដែលផ្អែកលើក្រឹត្យក្រម រួមចំណែករក្សាសន្តិភាព សន្តិសុខ ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍នៅក្នុងតំបន់។ លោក អនុរដ្ឋមន្រ្តី បានលើកសំណើរ បង្កើនកិច្ចសហប្រតិបត្តិការអំពីការតភ្ជាប់ កិច្ចសហប្រតិបត្តិការសមុទ្រ និងការបន្សាំនឹងបដិវត្តន៍ ៤.០ ក្នុងក្របខ័ណ្ឌអាស៊ាន បូក ៣។ លើសពីនេះទៅទៀត លោក Nguyen Quoc Dung បានចែករំលែកទស្សនៈរបស់ប្រទេសនានានៅក្នុងកិច្ចប្រជុំស្ដីពីស្ថានភាពនៅលើសមុទ្រខាងកើត ឧបទ្វីបកូរ៉េ និងរដ្ឋរ៉ាឃីននៃប្រទេសមីយ៉ាន់ម៉ា។ លើសពីនេះទៅទៀត លោក Nguyen Quoc Dung បានអះអាងឡើងវិញនូវគោលជំហរ គោលការណ៍របស់អាស៊ានស្ដីពីសមុទ្រខាងកើត ក៏ដូជាការប្ដេជ្ញាចិត្តរបស់វៀតណាមក្នុងការរួមជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ាន និងចិន ខិតខំប្រឹងប្រែងកសាងក្រមប្រតិបត្តិ របស់ភាគីនានានៅសមុទ្រខាងកើត (COC) ឲ្យមានសុពលភាព ប្រកបដោយប្រសិទ្ធភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ