វៀតណាមចូលរួមកិច្ចប្រជុំមន្ត្រីយោធាជាន់ខ្ពស់បណ្ដាប្រទេសអាស៊ាន
(VOVWORLD) - ចូលរួមផ្ដល់មតិចំពោះខ្លឹមសារទាំងនេះ អនុរដ្ឋមន្រ្តីការពារជាតិវៀតណាម ឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានស្នើអោយសមាជិកនានាអះអាងនូវ លក្ខណៈឯករាជ្យរបស់អាស៊ាននៅក្នុងសេចក្ដីសម្រេចទាំងអស់ទាក់ទិនដល់បញ្ហាសន្តិសុខក្នុងប្លុក៕
ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីការពារជាតិវៀតណាមថ្លែងនៅកិច្ចប្រជុំ (រូបថត៖ TTXVN) |
កិច្ចប្រជុំមន្ត្រីយោធាជាន់ខ្ពស់នៃសមាគមន៍បណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្រោមប្រធានបទ “សន្តិសុខដោយចីរភាព” និងកិច្ចប្រជុំទាក់ទិននានា កំពុងប្រព្រឹត្តទៅនៅខេត្ត Phetchaburi ប្រទេសថៃចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៥ខែ មេសា។ ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីការពារជាតិដឹកនាំគណៈ ប្រតិភូក្រសួងការពារជាតិវៀតណាមបានអញ្ជើញចូលរួមកិច្ចប្រជុំនេះ។
អង្គប្រជុំបានពិភាក្សាអំពីគំនិតផ្ដួចផ្ដើមមួយចំនួនរបស់ប្រទេសសមាជិក នានា ដែលក្នុងនោះមានការបើកទូលាយហេដ្ឋារចនាសម្ព័ន្ធព័ត៌មានទំនាក់ទំនង ដោយផ្ទាល់តាមយោបល់របស់ប្រ៊ុយណេ ការបង្កើតសន្និសីទពេទ្យទ័ពអាស៊ាន តាមយោបល់របស់មីយ៉ាន់ម៉ា ផលវិបាកខាងសន្តិសុខនិងតួនាទីរបស់កងកម្លាំង ការពារជាតិក្នុងការដោះស្រាយការនេសាទដោយខុសច្បាប់តាមយោបល់របស់ថៃ ពង្រាងសេចក្ដីថ្លែងការណ៍រួមរបស់រដ្ឋមន្រ្តីការពារជាតិនៃប្រទេសអាស៊ានទាំង អស់ស្ដីពីសន្តិសុខដោយចីរភាព និងគំនិតផ្ដួចផ្ដើមស្ដីពីការបង្កើនសមត្ថភាពប្រើ ប្រាស់ភាសាអង់គ្លេសសម្រាប់កម្មាភិបាលយោធាអាស៊ាន ដែលត្រូវបានលើក ឡើងដោយប្រទេសឡាវ ផងដែរ។
ចូលរួមផ្ដល់មតិចំពោះខ្លឹមសារទាំងនេះ អនុរដ្ឋមន្រ្តីការពារជាតិវៀតណាម ឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានស្នើអោយសមាជិកនានាអះអាងនូវ លក្ខណៈឯករាជ្យរបស់អាស៊ាននៅក្នុងសេចក្ដីសម្រេចទាំងអស់ទាក់ទិនដល់បញ្ហាសន្តិសុខក្នុងប្លុក៕