វៀតណាមចូលរួមកិច្ចប្រជុំមេបញ្ជាការការពារជាតិ EU

(VOVWORLD) - ចាប់ពីថ្ងៃទី១៤ដល់ទី១៦ ឧសភា ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បានទៅបំពេញទស្សនកិច្ចការងារនៅទីស្នាក់ការ EU តាមសេចក្ដីអញ្ជើញរបស់នាយឧត្តមសេនីយ៍ Mikhail Kostarakos ប្រធានគណៈកម្មាធិការយោធាសហភាពអឺរ៉ុប។ 
វៀតណាមចូលរួមកិច្ចប្រជុំមេបញ្ជាការការពារជាតិ EU - ảnh 1ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមនិងនាយឧត្តមសេនីយ៍ Mikhail Kostarakos ប្រធានគណៈកម្មាធិការយោធាសហភាពអឺរ៉ុប (រូបថត៖ TTXVN)

ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចលើកនេះ លោក Nguyen Chi Vinh បានចូលរួមជាលើកដំបូងក្នុងកិច្ចប្រជុំមេបញ្ជាការការពារជាតិបណ្ដាប្រទេសសមាជិក EU ក្នុងនាមជាភ្ញៀវកិត្តិយស ហើយថ្លែងបទសន្ទរកថាស្ដីពីសកម្មភាពរក្សាសន្តិភាពរបស់អ.ស.ប។

ក្នុងបទសន្ទរកថារបស់ខ្លួន អនុរដ្ឋមន្រ្តីលោក Nguyen Chi Vinh បានចែករំលែកថា ក្រោយរយៈពេលជិត៤ឆ្នាំចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អ.ស.បមក វៀតណាមបានបញ្ជូននាយទាហានចំនួន២០នាក់ទៅកាន់ក្រុមបេសកកម្មប្រចាំសាធារណៈរដ្ឋអាហ្វ្រិកកណ្ដាល (MINUSCA) និងស៊ូដង់ខាងត្បូង (UNMISS) ក្នុងនោះមាននាយទាហានជាស្រីមួយនាក់។ នាពេលខាងមុខ វៀតណាមនឹងបន្តបញ្ចូនបន្ថែមនាយទាហានទៅចូលរួមសកម្មភាពនេះ ក្នុងនោះផ្ដល់អាទិភាពចំពោះនាយទាហានជាស្រី។ វៀតណាមក៏នឹងដាក់ពង្រាយប្រកបដោយជោគជ័យនូវមន្ទីរពេទ្យកម្រិតទី២នៅ Bentiu ស៊ូដង់ខាងត្បូង ដើម្បីជំនួសឲ្យមន្ទីរពេទ្យកុលយុទ្ធកម្រិតទី២របស់ចក្រភពអង់គ្លេសក្នុងត្រីមាសទី២ឆ្នាំ២០១៨ ផងដែរ។

ដើម្បីរួមចំណែកបង្កើនទំនាក់ទំនងការពារជាតិរវាងវៀតណាមជាមួយ EU និងប្រទេសជាសមាជិកនីមួយៗ ពិសេសគឺក្នុងវិស័យរក្សាសន្តិភាពរបស់អ.ស.ប ឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានសង្កត់ធ្ងន់ថា វៀតណាមនិង EU ចាំបាច់ត្រូវក្លាយទៅជាដៃគូជាផ្លូវការលើវិស័យការពារជាតិ តាមរយៈការជំរុញឲ្យចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍ស្ដីពីទស្សនៈវិស័យរួមរវាងវៀតណាមនិង EU លើវិស័យការពារជាតិ និងអនុស្សរណៈយោគយល់ស្ដីពីកិច្ចសហប្រតិបតិ្តការទ្វេភាគី។ ចំណែកឯក្នុងកិច្ចសហប្រតិបត្តិលើសកម្មភាពរក្សាសន្តិភាពគឺភាគីទាំងពីរចាំបាច់ត្រូវបង្កើនផ្លាស់ប្ដូរខាងជំនាញ ចែករំលែកបទពិសោធន៍ទៅវិញទៅមក សំដៅជួយវៀតណាមលើកកំពស់សមត្ថភាព ក៏ដូចជាបង្កើនកិច្ចសហការគ្នារវាងនាយកដ្ឋានរក្សាសន្តិភាពវៀតណាមជាមួយមជ្ឈមណ្ឌលបណ្ដុះបណ្ដាលរក្សាសន្តិភាពនៃប្រទេសសមាជិកអ.ស.បនានាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ