វៀតណាមចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៨

(VOVWORLD) - ថ្លែងមតិនៅទីនេះ លោករដ្ឋមន្ត្រី Bui Thanh Son បានអះអាងថា វៀតណាម យកចិត្តទុកដាក់យ៉ាងខ្លាំង និងបន្តរួមចំណែកយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំង៦។
វៀតណាមចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៨ - ảnh 1រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son ថ្លែងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៨។ (រូបថត៖ ក្រសួងការបរទេស)
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៨ (MLC) បានប្រព្រឹត្តទៅកាលពីថ្ងៃទី ៧ ធ្នូ នៅទីក្រុងប៉េកាំង (ប្រទេសចិន) ដោយមាន ការចូលរួមពីរដ្ឋមន្ត្រីការបរទេស និងតំណាងប្រទេសសមាជិកនៃកិច្ចសហប្រតិបត្តិការ MLC រួមមានវៀតណាម កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងប្រទេសចិន។ រដ្ឋមន្ត្រីការបរ ទេស លោក Bui Thanh Son បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំ។
ថ្លែងមតិនៅទីនេះ លោករដ្ឋមន្ត្រី Bui Thanh Son បានអះអាងថា វៀតណាម យកចិត្តទុកដាក់យ៉ាងខ្លាំង និងបន្តរួមចំណែកយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំង៦។ ដោយឆ្ពោះទៅរកគោលដៅកសាងអនាគតដ៏ល្អប្រសើរសម្រាប់ ប្រជាជន លោករដ្ឋមន្ត្រី Bui Thanh Son បានស្នើឡើងអាទិភាពចំនួន ៤ ក្រុមសម្រាប់ កិច្ចសហប្រតិបត្តិការ MLC នាពេលខាងមុខ។ នោះគឺ៖ ការអភិវឌ្ឍឧស្សាហកម្មគ្រឹះ ផ្លាស់ប្តូរជាជំហានៗពីការកែច្នៃ ការដំឡើងទៅជាការស្រាវជ្រាវ ការរចនា និងការ ផលិត; ជំរុញនវានុវត្តន៍ ការអនុវត្ត និងការផ្ទេរបច្ចេកវិទ្យា។ ជំរុញការធ្វើបរិវត្តកម្មឌីជី ថលតាមរយៈការសន្ទនាគោលនយោបាយស្តីពីសេដ្ឋកិច្ចឌីជីថល និងសន្តិសុខតាម អ៊ីនធឺណិត កិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍធនធានមនុស្សផ្នែកឌីជីថល ទីក្រុង ឆ្លាតវៃ ការធ្វើឌីជីថលភាវូបនីយកម្មនៃសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) និងលើកទឹកចិត្តការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការអនុវត្តបច្ចេកវិទ្យាជំនាន់ថ្មី ក្នុងឧស្សាហកម្មផលិតកម្ម ការការពារបរិស្ថាន និងការធ្វើបរិវត្តកម្មកំណើនបៃតង។ ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម កសាងខ្សែសង្វាក់ផ្គត់ផ្គង់ឆ្លាតវៃ គាំទ្រការ តភ្ជាប់ MSMEs ជាមួយសហគ្រាសពហុជាតិ និងការកែទម្រង់បរិយាកាសវិនិយោគ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ