វៀតណាមចូលរួមកិច្ចប្រជុំរបស់ក្រុមប្រឹក្សារសិទ្ធិមនុស្សអង្គការសហប្រជាជាតិ
គណះប្រតិភូវៀតណាមដឹកនាំដោយរដ្ឋមន្ត្រីក្រសួងការបរទេស Pham Binh
Minh បានចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ លើកទី ២២ របស់ក្រុមប្រឹក្សារ សិទ្ធិមនុស្ស អង្គ
ការ សហប្រជាជាតិ ដែលត្រូវបានបើកនាថ្ងៃទី ២៥ កុម្ភះ នៅទីក្រុងGeneva
(ស្វីស)។ កិច្ចប្រជុំលើកនេះដោយមានការចូលរួមរបស់បណ្ដាអង្គការអន្តរជាតិ និងប្រទេសជាច្រើនលើទូទាំងពិភពលោក។
ក្នុងកិច្ចប្រជុំលើកនេះ អូសបន្លាយពីថ្ងៃទី ២៥ កុម្ភះ ដល់ថ្ងៃទី ២២ មិនា បណ្ដាដំណាងនឹងពិភាក្សាអំពីប្រធានបទមួយចំនួន ដូចជា÷វាយតំលៃអំពីមុខងាររបស់ក្រុមប្រឹក្សារសិទ្ធិមនុស្ស សិទ្ធិចំពោះជនពិការ សិទ្ធិកុមារ បង្កើនកិច្ចសហប្រតិតបត្តិការបច្ចេកទេសក្នុងវិស័យការពារសិទ្ធិមនុស្ស
…ជាដើម៕
|
រដ្ឋមន្ត្រីក្រសួងការបរទេស Pham Binh Minh បានចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ លើកទី ២២ របស់ក្រុមប្រឹក្សារ សិទ្ធិមនុស្ស អង្គ ការ សហប្រជាជាតិ (internet) |