វៀតណាមចូលរួមកិច្ចប្រជុំសភា IPU ស្ដីពីកិច្ចសន្ទនាសាសនា

(VOVWORLD) - រដ្ឋសភាវៀតណាមនឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទវេទិកាសមាជិកសភាវ័យក្មេងសកល IPU លើកទី៩ នៅខែកញ្ញាឆ្នាំនេះ ដោយមានប្រធានបទ “តួនាទីរបស់យុវជនជំនាន់ក្រោយក្នុងការជំរុញការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពតាមរយៈការផ្លាស់ប្តូរឌីជីថល និងនវានុវត្តន៍”។
វៀតណាមចូលរួមកិច្ចប្រជុំសភា IPU ស្ដីពីកិច្ចសន្ទនាសាសនា - ảnh 1លោក Don Tuan Phong អនុប្រធានគណៈកម្មាធិការកិច្ចការបរទេស (រូបថត៖ VNA)

ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ខែមិថុនា គណៈប្រតិភូរដ្ឋសភាវៀតណាមដឹកនាំដោយលោក Don Tuan Phong អនុប្រធានគណៈកម្មាធិការកិច្ចការបរទេស បានអញ្ជើញចូលរូមកិច្ចប្រជុំសភាស្ដីពីកិច្ចសន្ទនាសាសនា ដែលត្រូវបានសហភាពសភាពិភពលោក (IPU) សម្របសម្រួលជាមួយសភាម៉ារ៉ុករៀបចំឡើងនៅទីក្រុង Marrakech ម៉ារ៉ុក។

អញ្ជើញថ្លែងមតិក្នុងសម័យប្រជុំពេញអង្គ លោក Don Tuan Phong បានអះអាងនូវគោលនយោបាយឥតងាករេរបស់វៀតណាមក្នុងការធានាសិទ្ធិសេរីភាពខាងជំនឿសាសនា។ លោកបានលើកឡើងអំពីសមិទ្ធិផលក្នុងការធានានិងលើកកម្ពស់សិទ្ធិមនុស្សនៅវៀតណាម។ គណៈប្រតិភូវៀតណាមបានជូនដំណឹងថា រដ្ឋសភាវៀតណាមនឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទវេទិកាសមាជិកសភាវ័យក្មេងសកល IPU លើកទី៩ នៅខែកញ្ញាឆ្នាំនេះ ដោយមានប្រធានបទ “តួនាទីរបស់យុវជនជំនាន់ក្រោយក្នុងការជំរុញការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពតាមរយៈការផ្លាស់ប្តូរឌីជីថល និងនវានុវត្តន៍”ផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ