វៀតណាមចូលរួមកិច្ចសន្ទនាគោលនយោបាយអាស៊ានស្តីពីបញ្ហាហិរញ្ញវត្ថុនិងធនាគារ

(VOVWORLD) - កាលពីថ្ងៃទី ៤ ខែមេសា នៅទីក្រុងហ្លួងប្រាបាង (ឡាវ) បានប្រារព្ធកិច្ចសន្ទនាគោល នយោបាយរវាងទេសាភិបាលធនាគារកណ្តាលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងអគ្គនាយកប្រតិបត្តិ (CEO) នៃស្ថាប័នហិរញ្ញវត្ថុនានា។ 

វៀតណាមចូលរួមកិច្ចសន្ទនាគោលនយោបាយអាស៊ានស្តីពីបញ្ហាហិរញ្ញវត្ថុនិងធនាគារ - ảnh 1ទិដ្ឋភាពនៃកិច្ចសន្ទនាគោល នយោបាយរវាងទេសាភិបាលធនាគារកណ្តាលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងអគ្គនាយកប្រតិបត្តិ (CEO) នៃស្ថាប័នហិរញ្ញវត្ថុនានា។ (រូបថត៖ VNA)
នេះគឺជាព្រឹត្តិការណ៍មួយក្នុងក្របខ័ណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ានលើកទី ២៨ (AFMM) និងកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ានលើកទី ១១ (AFMGM) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣-៥ ខែមេសា ឆ្នាំ ២០២៤ នៅប្រទេសឡាវ។ គណៈប្រតិភូវៀតណាមដឹកនាំដោយទេសាភិបាលរងធនាគាររដ្ឋ លោក Pham Quang Dung បានចូលរួមកិច្ចសន្ទនានេះ។ ខ្លឹមសារនៃកិច្ចសន្ទនាគឺវិលជុំវិញប្រធានបទអំពីក្របខ័ណ្ឌអន្តរប្រតិបត្តិការទិន្នន័យ (IDF); ការផ្លាស់ប្តូរលទ្ធភាពទទួលបានហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច និង មធ្យម; សន្តិសុខអ៊ីនធឺណិត លទ្ធភាពស្ដារឡើងវិញ និងការជំរុញហិរញ្ញវត្ថុប្រកប ដោយចីរភាពនៅក្នុងតំបន់។
ថ្លែងមតិក្នុងកិច្ចសន្ទនា ទេសាភិបាលរងធនាគាររដ្ឋ វៀតណាម លោក Pham Quang Dung បានកត់សម្គាល់ និងស្វាគមន៍ចំពោះគំនិតផ្តួច ផ្តើមក្នុងតំបន់ស្តីពីបណ្តាញចែករំលែកព័ត៌មាននិងពង្រឹងសន្តិសុខតាមអ៊ីនធឺណិត (CRISP) ដើម្បីឲ្យប្រទេសជាសមាជិកអាចចែករំលែកព័ត៌មាន ប្រយុទ្ធប្រឆាំងនឹងការ គំរាមកំហែងលើសន្តិសុខតាមអ៊ីនធឺណិត។ ដើម្បីបង្កើនប្រសិទ្ធភាពនៃគំនិតផ្តួចផ្តើម ទាំងនេះ ក៏ដូចជាគំនិតផ្តួចផ្តើមតភ្ជាប់ឌីជីថលនាពេលអនាគត លោកទេសាភិបាលរង Pham Quang Dung បានស្នើឱ្យវិស័យឯកជនចូលរួមយ៉ាងជិតស្និទ្ធក្នុងការស្នើដំណោះ ស្រាយ បច្ចេកទេស និងធនធានជាក់លាក់ ដើម្បីកាត់បន្ថយហានិភ័យ និងជំរុញថែម ទៀតនូវសមត្ថភាពតភ្ជាប់ក្នុងតំបន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ