វៀតណាមចូលរួមក្នុងជំនួបពិភាក្សាតាមវីដេអូរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្រោមប្រធានបទអំពីជំងឺរាតត្បាតនិងសន្តិសុខ

(VOVWORLD) - នាយប់ថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២០ អនុរដ្ឋមន្រ្តីការបរទេស វៀត ណាម លោក To Anh Dung បានចូលរួមកិច្ចពិភាក្សាតាមប្រព័ន្ធវីដេអូ របស់ក្រុមប្រឹក្សាអង្គការសហប្រជាជាតិ ស្តីពី “ជំងឺរាតត្បាតនិងសន្តិសុខ” ដឹកនាំដោយរដ្ឋ មន្រ្តីការបរទេសអាល្លឺម៉ង។
វៀតណាមចូលរួមក្នុងជំនួបពិភាក្សាតាមវីដេអូរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្រោមប្រធានបទអំពីជំងឺរាតត្បាតនិងសន្តិសុខ - ảnh 1 អនុរដ្ឋមន្រ្តីការបរទេស វៀតណាម លោក To Anh Dung

កិច្ចប្រជុំនេះមានការចូលរួមពី អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ប្រធាន គណៈ កម្មាធិការកាកបាទក្រហមអន្តរជាតិ Peter Maurer និងឧត្តមស្នងការសហភាពអាហ្វ្រិកទទួលបន្ទុកកិច្ចការសង្គម លោកស្រី Amira Elfadil Mohammed ផងដែរ។

ថ្លែងនៅក្នុងពិធីបើក អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ លោក Antonio Guterres បានឲ្យដឹងថា ជំងឺរាតត្បាត COVID-19 បានបន្ត ប៉ះពាល់យ៉ាងខ្លាំងដល់សន្តិភាព សន្តិសុខនិងសេដ្ឋកិច្ចសង្គមនៅលើពិភព លោក។ អគ្គលេខាធិការអង្គការ សហប្រជាជាតិបានអំពាវនាវឱ្យសហគមន៍អន្តរជាតិ បង្កើនកិច្ចសហប្រតិបត្តិការដើម្បីឆ្លើយតបទៅនឹងជំងឺរាតត្បាតនិងបញ្ហាសន្តិសុខរួម ធានាការផ្តល់ជំនួយមនុស្សធម៌ ការពារសុខភាព សន្តិសុខនិងសុវត្ថិភាពរបស់ប្រជាជននៅជុំវិញពិភពលោក។

ថ្លែងនៅក្នុងកិច្ចប្រជុំ អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក To Anh Dung បានបញ្ជាក់ពីសារៈសំខាន់នៃការបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីឆ្លើយតបនឹងជំងឺរាតត្បាត COVID-19 ទន្ទឹមនឹងការស្តារសេដ្ឋកិច្ច - សង្គមប្រកបដោយនិរន្តរភាព។ ជាមួយគ្នានេះ  អនុរដ្ឋមន្រ្តីការបរទេសលោក To Anh Dung បានសង្កត់ធ្ងន់ថា វៀតណាមគាំទ្រសេចក្តីអំពាវនាវរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិស្តីពីការលើកលេងបទដាក់ទណ្ឌកម្មដែលប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរាំងស្កាត់ COVID-19 និងមានគោលបំណងចង់ឲ្យក្រុមប្រឹក្សាសន្តិសុខនិងប្រទេសដទៃទៀត ចាត់វិធានការសមស្រប ដើម្បីជួយសម្រួលដល់ជំនួយមនុស្សធម៌ ដល់បណ្តាប្រទេសដែលរងបទដាក់ទណ្ឌកម្ម ដើម្បីប្រយោជន៍សម្រាប់ប្រជាជន។ លោកអនុរដ្ឋមន្ត្រីបានមានប្រ សាសន៍ថា វៀតណាមទទួលបានលទ្ធផលជាវិជ្ជមានជំហានដំបូង ក្នុងការគ្រប់គ្រងជំងឺឆ្លង ដោយធានាថា សកម្មភាពសេដ្ឋកិច្ចសង្គមនឹងវិលមករកភាពប្រក្រតីឡើងវិញជាពុំខាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ