វៀតណាមចូលរួមក្នុងសប្តាហ៍ភាពយន្ត Francophone នៅប្រទេសឈីលី

(VOVWORLD) - នៅក្នុងព្រឹត្តិការណ៍នេះ វៀតណាមបានជ្រើសរើសយកខ្សែភាព យន្ត “ខ្ញុំឃើញផ្កាលឿងនៅលើស្មៅបៃតង” របស់អ្នកដឹកនាំរឿង Victor Vu ជាមួយ នឹងចំណងជើងជាភាសាអេស្ប៉ាញ។

ក្នុងឱកាសទិវាអន្តរជាតិ Francophonie ស្ថានទូតវៀតណាមប្រចាំនៅឈីលីបានសម្របសម្រួលជាមួយស្ថានទូតនៃប្រទេសដែលនិយាយភាសាបារាំងនៅឈីលី ដើម្បីរៀបចំសប្តាហ៍ភាពយន្ត Francophone ឆ្នាំ ២០២២ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ៣១ ខែមីនា។ ព្រឹត្តិការណ៍នេះគឺជាផ្នែកមួយនៃសកម្មភាពវប្បធម៌នៃសប្តាហ៍ Francophonie ដោយមានខ្សែភាពយន្តចំនួន ១០ មកពីបណ្តាប្រទេសនៅក្នុង ក្រុមប្រទេសនិយាយភាសាបារាំង ត្រូវបានចាក់បញ្ចាំង។ នៅក្នុងព្រឹត្តិការណ៍នេះ វៀតណាមបានជ្រើសរើសយកខ្សែភាពយន្ត “ខ្ញុំឃើញផ្កាលឿងនៅលើស្មៅបៃតង” របស់អ្នកដឹកនាំរឿង Victor Vu ជាមួយនឹងចំណងជើងជាភាសាអេស្ប៉ាញ។

សប្តាហ៍អបអរសាទរទិវានិយាយភាសាបារាំង គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលប្រារព្ធឡើងសម្រាប់ប្រទេសនានាក្នុងសហគមន៍ Francophonie ដើម្បីផ្សព្វផ្សាយវប្បធម៌ ប្រពៃណី រូបភាព និងមុខម្ហូបរបស់ខ្លួន ទៅកាន់មិត្តភក្តិក្នុងប្រទេសសាមីនិងអន្តរជាតិ ព្រមទាំងបង្ហាញពីទំនាក់ទំនងមិត្តភាពរវាងប្រទេសសមាជិកក្នុងប្លុក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ