វៀតណាមចូលរួមការងារបង្កើនសុខុមាលភាពសង្គមក្នុងអាស៊ាន

(VOVworld) - បង្កើនសុខុមាលភាពសង្គមនៅក្នុងអាស៊ាននិងការចូលរួមរបស់វៀត
ណាម នេះគឺជាប្រធានបទនៃកិច្ចប្រជុំលើកទី២របស់ក្រុមទំនាក់ទំនងដៃគូអំពីសុខុ
មាលភាពសង្គមនិងកាត់បន្ថយភាពក្រីក្រ ដែលបានរៀបចំឡើងនាថ្ងៃទី១៣ មេសា
នៅ រដ្ឋធានីហាណូយនៃប្រទេសវៀតណាម។កិច្ចប្រជុំនេះប្រព្រឹត្តទៅក្នុងកាលៈទេ
សៈប្រទេសអាស៊ានទាំងឡាយកំពុងដំណើរការសុក្រិតក្របខ័ណ្ឌកម្មវិធីធ្វើសកម្ម
ភាពអាស៊ានសំដៅអនុវត្តសេចក្ដីថ្លែងការណ៍អាស៊ានស្ដីពីការបង្កើនសុខុមាលភាព
សង្គមដែលត្រូវបានអនុម័តនាឆ្នាំ២០១៣។
វៀតណាមចូលរួមការងារបង្កើនសុខុមាលភាពសង្គមក្នុងអាស៊ាន - ảnh 1
ថែទាំសុខភាពចំណាស់ ធានាសុខុមាលភាពសង្គម

នៅកិច្ចប្រជុំនេះ បណ្ដាតំណាងបានឯកភាពថា គោលដៅរបស់ការងារសុខុមាល
ភាព សង្គមគឺធានាប្រាក់ចំណូលឲ្យបានគ្រប់គ្រាន់ដើម្បីរក្សាគុណភាពអប្បរមា
ក្នុងជីវភាព រស់នៅរបស់ប្រជាជន បង្កលក្ខណៈទទួលបណ្ដាសេវ៉ាកម្មសង្គមជា
សារវ័ន្តនិង ធានាការងារធ្វើដោយចីរភាព។និន្នាការថ្មី១អំពីសុខុមាលភាពសង្គម
កំពុងកើតមាន ឡើងនិងអភិវឌ្ឍន៍លើពិភពលោក ប្រការនេះទាមទាក្រសួងការ
ងារយុទ្ធជនពិការនិង សង្គមកិច្ចវៀតណាមត្រូវមានកិច្ចសហការយ៉ាងស្អិតរមួត
ថែមទៀតជាមួយដៃគូអន្តរ ជាតិនានា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ