វៀតណាមចូលរួមការជ្រើសតាំងបេក្ខជនជាអគ្គនាយក UNESCO
|
លោកស្រីIrina Bokova និងលោក Nguyen Thanh Son(http://www.tgvn.com.vn/) |
(VOV)_ដំណាងវៀតណាមនិងសមាជិកចំនួន៥៧ នៃក្រុមប្រឹក្សារប្រតិបត្តិការ
UNESCO បានកំពុងពិភាក្សាជ្រើសរើសបេក្ខជនជាអគ្គនាយកUNESCO ក៏ដូចជា អនុម័ត ទៅលើថវិកាសំរាប់ដំណាក់កាលជាបន្ត នៅក្នុងកិច្ចប្រជុំចុងក្រោយ នៃក្រុមប្រឹក្សាប្រតិ
បត្តិការ ឆ្នាំ២០១៣ ដែលត្រូវបានប្រព្រឹត្តទៅពីថ្ងៃទី ២៤ កញ្ញា ដល់ថ្ងៃទី ១១ តុលា នៅ ទីក្រុងបារីស (បារាំង)។ នេះគឺជាសម័យប្រជុំចុងក្រោយ ក្នុងអាណត្តិ៤ឆ្នាំរបស់ វៀត
ណាម ជាសមាជិកក្រុមប្រឹក្សាប្រតិតបត្តិការ -ជាស្ថាប័នដើរតួនាទីសំខាន់ក្នុងរាល់
សេចក្ដីសម្រេចចិត្ត របស់ UNESCO។
តាម អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Nguyen Thanh Son ដំណាង របស់វៀតណាម ប្រចាំនៅ ក្រុមប្រឹក្សារប្រតិបត្តិការ UNESCO ថា÷ វៀតណាមគាំទ្រ រាល់ការកំណែទម្រង់របស់អគ្គនាយិកា UNESCO លោកស្រីIrina Bokova។ អនុរដ្ឋមន្ត្រី
Nguyen Thanh Son ក៏បានអោយដឹងថា÷ គណះប្រតិភូវៀតណាមបានមានជំនួបធ្វើការ
ជាមួយ អគ្គនាយិការ UNESCO លោកស្រី Irina Bokova ។ អនុរដ្ឋមន្ត្រី Nguyen Thanh Son បានអោយដឹងថា÷
“ ក្នុងជំនួបធ្វើការ អគ្គនាយិការ UNESCO បានអះអាងថា÷វៀតណាមជាប្រទេស ត្រូវបានលើកដំកើង ដោយសារមានបេតិកភ័ណ្ឌរូបីយនិងអរូបីយ ត្រូវបានទទួលស្គាល់
ជាច្រើន។ លោកស្រីបានវាយតំលៃខ្ពស់ Festival Quang Nam របស់វៀតណាមក្នុង រយះពេលកន្លងទៅ។ លោកស្រីក៏បានវាយតំលៃយ៉ាងខ្ពស់តួនាទីរបស់វៀតណាម ក្នុងអាស៊ាន ក៏ដូចជានៅក្នុង UNESCO ផងដែរ៕”