វៀតណាមចូលរួមការតាំងពិព័រណ៍ថាមពលនុយគ្លេអ៊ែរអន្តរជាតិ
(VOV)_ការតាំងពិព័រណ៍ថាមពលនុយគ្លេអ៊ែរអន្តរជាតិប្រព្រឹត្តទៅពីថ្ងៃទី១៤
ដល់ថ្ងៃទី១៦ តុលា នៅទីក្រុងបារីស បារាំង។ ការតាំងពិព័រណ៍នេះបានទាក់ទាញ
ការ ចូលរួមរបស់សម្ព័ន្ធក្រុមហ៊ុនិងក្រុមហ៊ុនជួរមុខលើពិភពលោកចំនួនជិត៥០០ ក្នុងវិស័យថាមពលនុយគ្លេអ៊ែរ និងអគ្គីសនីបរមាណូ ។ គណៈប្រតិភូវៀតណាម ចូលរួមការតាំងពិព័រណ៌នេះដោយមានគោលដៅស្រាវជ្រាវការប្រើប្រាស់ថាម
ពលនុយគ្លេអ៊ែរ ចំពោះផលិតកម្ម និងផ្គត់ផ្គង់អគ្គីសនីនៅប្រទេសនានា។
|
ការតាំងពិព័រណ៍ថាមពលនុយគ្លេអ៊ែរអន្តរជាតិ |
នេះគឺជាលើកដំបូង ការតាំងពិព័រណ៍អំពីនុយគ្លេអ៊ែរ ស៊ីវិលត្រូវបានរៀបចំឡើង តាមកំរិតអន្តរជាតិ ដើម្បីជួយឧបត្ថម្ភបណ្ដាសម្ព័ន្ធក្រុមហ៊ុន អង្គភាពអាជីវកម្ម មជ្ឈដ្ឋានអ្នកជំនាញបច្ចេកវិទ្យាផ្លាស់ប្តូរបទពិសោធន៍ជាមួយគ្នាផងដែរ៕