វៀតណាមចូលរួមការតាំងពិព័រណ៍អាកាស-នាវាចរណ៍អន្តរជាតិ Langkawi

វៀតណាមចូលរួមការតាំងពិព័រណ៍អាកាស-នាវាចរណ៍អន្តរជាតិ Langkawi - ảnh 1
នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Najib Razak(ខាងឆ្វេង)ស្វាគមរដ្ឋមន្រ្តីក្រសួងការពារប្រទេស
វៀតណាម នាយឧត្តមសេនីយ៍ Phung Quang Thanh មកចូលរួមពិធីបើក
LIMA ២០១៥​ (រូបថត៖qdnd.vn)

(VOVworld) - ការតាំងពិព័រណ៍អាកាសនិងនាវាចរណ៍អន្តរជាតិឆ្នាំ២០១៥ (LIMA
២០១៥) បានប្រារព្វឡើងនាថ្ងៃទី១៧ មិនា នៅទីក្រុង Langkawi ប្រទេសម៉ាឡេស៊ី ដោយមានការចូលរួមរបស់សម្ព័ន្ធក្រុមហ៊ុននិងក្រុមហ៊ុនជាង៥០០មកពីប្រទេស ចំនួន៣៦លើពិភពលោក និងរដ្ឋមន្រ្តីក្រសួងការពារជាតិនៃប្រទេសជាសមាជិក
អាស៊ានទាំង១០ រួមជាមួយមន្ត្រី នៃប្រទេសចំនួន៥០ផ្សេងទៀត។គណៈប្រតិភូ
យោធាជាន់ខ្ពស់វៀតណាមដឹកនាំ ដោយនាយឧត្តមសេនីយ៍លោក Phung Quang
Thanh រដ្ឋមន្រ្តីក្រសួងការពារ ប្រទេស។នេះគឺជាលើកដំបូងហើយដែលការតាំង
ពិព័រណ៍ LIMA មានការចូលរួមរបស់ រដ្ឋមន្រ្តីក្រសួងការពារជាតិនៃប្រទេសជា
សមាជិកអាស៊ានទាំង១០ និងក៏ជាលើក ដំបូងក្នុងប្រវត្តិសាស្ត្រ LIMA ដែល​មាន
បរិមាណយន្តហោះនិងនាវាត្រូវបានតាំង បង្ហាញច្រើនបំផុត មកពីបណ្ដាប្រទេស
ដូចជា រុស្ស៊ី អាមេរិក កូរ៉េខាងត្បូង ចិន ជប៉ុន បារាំង ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ