វៀតណាមចូលរួមចំណែកយ៉ាងសកម្មដល់គណៈកម្មការអង្គការសហប្រជាជាតិទទួលបន្ទុកច្បាប់អន្តរជាតិ

(VOVWORLD) - នៅក្នុងកិច្ចប្រជុំនេះ ក៏ដូចជាកិច្ចប្រជុំមុនៗ របស់ ILC តំណាងរបស់វៀតណាមបានរួមចំណែកជាវិជ្ជមានជាច្រើន។

វៀតណាមចូលរួមចំណែកយ៉ាងសកម្មដល់គណៈកម្មការអង្គការសហប្រជាជាតិទទួលបន្ទុកច្បាប់អន្តរជាតិ - ảnh 1ឯកអគ្គរដ្ឋទូតលោក Nguyen Hong Thao ក្នុងកិច្ចប្រជុំដំបូងរបស់សម័យប្រជុំលើកទី ៧១ នៃគណៈកម្មការច្បាប់អន្តរជាតិនៅទីក្រុងហ្សឺណែវ (ស្វីស) (រូបថតឯកសារ៖ អ្នកយកព័ត៌មាន Hoang Hoa នៅប្រទេសស្វីស)

នាថ្ងៃទី ៥ ខែសីហា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស គណៈកម្មាធិការច្បាប់អន្តរជាតិនៃអង្គការសហប្រជាជាតិ (ILC) បានបញ្ចប់សម័យប្រជុំលើកទី ៧៣ របស់ខ្លួន ហើយក៏ជាសម័យប្រជុំចុងក្រោយនៃអាណត្តិ ២០១៧-២០២២  ដែលអូសបន្លាយរយៈពេល ៦ ឆ្នាំ ដោយសារឥទ្ធិពលនៃជំងឺរាតត្បាតកូវីដ-១៩។ នៅក្នុងកិច្ចប្រជុំនេះ ក៏ដូចជាកិច្ចប្រជុំមុនៗ របស់ ILC តំណាងរបស់វៀតណាមបានរួមចំណែកជាវិជ្ជមានជាច្រើន។

សមាជិកវៀតណាមនៅ ILC លោកឯកអគ្គរដ្ឋទូតបណ្ឌិត Nguyen Hong Thao បានទទួលជោគជ័យក្នុងអាណត្តិរបស់ខ្លួន ដោយមានការរួមចំណែកជាវិជ្ជមានជាច្រើនដល់ ILC។ តាមរយៈការអត្ថាធិប្បាយ និងការពិភាក្សារបស់ឯកអគ្គរដ្ឋទូត លោកបណ្ឌិត Nguyen Hong Thao បទពិសោធន៍ជាក់ស្តែងជាច្រើនរបស់វៀតណាមក្នុងទំនាក់ទំនងអន្តរជាតិត្រូវបានស្នើឲ្យដាក់បញ្ចូលក្នុងរបាយការណ៍របស់ ILC លើប្រធានបទច្បាប់អន្តរជាតិដូចជា តួនាទីរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ; កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងសហរដ្ឋអាមេរិកក្នុងការជំនះផលវិបាកបណ្តាលពីជាតិពុលព័ណ៌លឿងទុំ ជាដើម។ ឯកអគ្គរដ្ឋទូត បណ្ឌិត  Nguyen Hong Thao បន្តកាន់តួនាទីជាសមាជិក ILC សម្រាប់អាណត្តិ ២០២៣-២០២៧។

ថ្លែងមតិក្នុងកិច្ចប្រជុំនៅចុងបញ្ចប់នៃសម័យប្រជុំលើកទី ៧៣ និងបញ្ចប់អាណត្តិ ២០១៧-២០២២ នៃ ILC តាងនាមក្រុមអាស៊ី ឯកអគ្គរដ្ឋទូត លោក Nguyen Hong Thao បានវាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការ ក៏ដូចជាការរួមចំណែកនិងការគាំទ្ររបស់គណៈកម្មការសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។ លោកឯកអគ្គរដ្ឋទូតបានអះអាងថា នឹងបន្តរួមចំណែកបន្ថែមទៀតដល់ការអភិវឌ្ឍ នៃច្បាប់អន្តរជាតិ ដើម្បីសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ