វៀតណាមចូលរួមតាំងពិព័រណ៌អន្តរជាតិ Halal នៅម៉ាឡេស៊ី
|
វៀតណាមចូលរួមតាំងពិព័រណ៌អន្តរជាតិ Halal នៅម៉ាឡេស៊ី |
(VOV)_ការតាំងពិព័រណ៌អន្តរជាតិ Halal Malaysia លើកទិ១៤ ( MIHAS 2017)
ត្រូវបានប្រព្រឹត្តទៅនៅទីក្រុង Kuala Lumpur (ប្រទេសម៉ាឡេស៊ី)ចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី
៨មេសា។ អគ្គក្រុមហ៊ុនពាណិជ្ជកម្មហាណូយ ( Hapro) បានដំណាងអោយវៀតណាមចូល
រួមការតាំងពិព័រណ៌នេះ។ លោកស្រី Tran Thi My Hanh នាយិការងសាខា Hapro នៅទី
ក្រុងហូជីមិញ បានអោយដឹងថា៖ នេះជាលើកកំបូងដែលបានចូលរួមការតាំងពិព័រណ៌នេះ បានជា Hapro មានគោលបំណងស្វែងយល់អំពីតម្រូវការរបស់អតិថិជនចំពោះ
ផលិតផលរបស់ខ្លួន។ ទន្ទឹមនឹងនោះ Hapro ក៏ស្វែងរកដៃគូដើម្បីបើកទូលាយសកម្ម
ភាពសហប្រតិបត្តិការនាំចេញ នាំចូលទំនិញតាមបទដ្ឋាន Halal។
វាយតំលៃអំពីទីផ្សារម៉ាឡេស៊ី លោក Nguyen Son Ha ទីប្រឹក្សាពាណិជ្ជកម្មវៀត
ណាមប្រចាំនៅម៉ាឡេស៊ី បានអោយដឹងថា៖នេះជាទីផ្សារពោពេញទៅដោយសក្ដានុ
ភាពចំពោះសហគ្រាសវៀតណាមជាពិសេសគឺបណ្ដាសហគ្រាសផលិតកសិផល៕