វៀតណាមចូលរួមទិវាបុណ្យកាសែតមនុស្សធម៌លើកទី៨៦នៅបារាំង
|
វៀតណាមចូលរួមទិវាបុណ្យកាសែតមនុស្សធម៌លើកទី៨៦នៅបារាំង |
(VOV)_ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងនាពេលថ្មីៗនេះ នៅទីក្រុងបារីស។
ក្នុងបរិវេណ ៦០០ម៉ែត្រក្រឡា គណៈប្រតិភូវៀតណាមបានឧទ្ទេសនាមនូវសមិទ្ធិផល
លែចធ្លោរបស់វៀតណាម ក្នុងរយៈពេល៧១ឆ្នាំកសាងនិងអភិវឌ្ឍន៍ ជាពិសេសគឺ៣០
ឆ្នាំផ្លាស់ប្តូរថ្មី។ ថ្លែងមតិនៅទីនេះលោក Phan Duy Hien អគ្គនិពន្ធនាយកកាសែត
Nhan Dan បានវាយតំលៃថា៖នេះគឺជាឱកាសមួយដើម្បីអះអាងនូវចំណងសាមគ្គីភាព
ស្មោះត្រង់ រវាងប្រជាជនវៀតណាមនិងប្រជាជនបារាំង។
លោក Denis Rondepierre សមាជិកការិយាល័យនយោបាយ គណបក្សកម្មុយនីស្ត
បារាំងបានចាត់ទុកថា៖ការចូលរួមជាប្រចាំឆ្នាំរបស់បក្សកម្មុយនីស្តវៀតណាម និងកា
សែតប្រជាជននិងសមាគមកាសែតមនុស្សធម៌ ដើរតួនាទីដ៏សែនសំខាន់ រួមចំណែក
សំខាន់ ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រជាជាតិទាំងពីរ៕