វៀតណាមចូល​រួម​ប្រកួត​ដោយជោគជ័យនៅអាស៊ាន​ប៉ារ៉ាហ្គេម​ ២០២៣ ដោយ​ទទួល​បានមេដាយ​សរុប ២០១គ្រឿង​

(VOVWORLD) - នៅថ្ងៃទី ៩ ខែមិថុនា ដែលជាថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម២០២៣ ប្រតិភូកីឡាវៀតណាមទទួលបានមេដាយប្រាក់មួយទៀត របស់អត្តពលិក Hoang Thi Hong Thao (របួស WH2) លើប្រភេទកីឡាវាយសី។

នេះជាមេដាយទី ២០១ និងជាមេដាយចុងក្រោយរបស់ប្រតិភូវៀតណាមក្នុងព្រឹត្តិការណ៍កីឡាជនពិការអាស៊ីអាគ្នេយ៍-អាស៊ានប៉ារ៉ាហ្គេម២០២៣ នៅកម្ពុជា។ ដូច្នេះ ប្រតិភូកីឡាវៀតណាមបានបញ្ចប់ការប្រកួតនៅអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ដោយទទួលបានមេដាយមាសសរុបចំនួន៦៦គ្រឿង មេដាយប្រាក់ចំនួន៥៨គ្រឿង និងមេដាយសំរឹទ្ធចំនួន៧៧គ្រឿង។

ជាមួយនឹងសមិទ្ធិផលនេះ មិនត្រឹមតែលើសពីគោលដៅយកឈ្នះមេដាយមាស ៥០-៥៥គ្រឿង ដែលកំណត់មុនថ្ងៃចេញដំណើរប៉ុណ្ណោះទេ គណៈប្រតិភូកីឡាវៀតណាមក៏បានបំពេញគោលដៅជាប់ចំណាត់ថ្នាក់កំពូលទាំង៤ផងដែរ នៅពេលឈរនៅចំណាត់ថ្នាក់លេខ ៣ បន្ទាប់ពីថៃ និងឥណ្ឌូនេស៊ី។

អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅនៅកម្ពុជាចាប់ពីថ្ងៃទី ៣-៩ខែមិថុនា បានទាក់ទាញអត្តពលិកជាង ១៤០០ នាក់មកពីប្រទេសចំនួន១១ ចូលរួមប្រកួតប្រជែងក្នុងប្រភេទកីឡាចំនួន១៤  ដែលក្នុងនោះប្រតិភូកីឡាវៀតណាមបានបញ្ជូនអត្តពលិកចំនួន ១២០នាក់ចូលរួមប្រកួតប្រជែងក្នុងប្រភទកីឡាចំនួន៨៕

ប្រតិកម្មទៅវិញ

ផ្សេងៗ