វៀតណាមចូលរួមផ្សារណាត់ជលផលអន្តរជាតិនៅអាមេរិក

នាថ្ងៃទី ១២ មិនា​​តាមម៉ោងអាមេរិកនៅទីក្រុង Boston រដ្ឋ Massachussetts បានប្រព្រឹត្តទៅ
ផ្សារណាត់ជលផលអន្តរជាតិ។ នេះគឺជាផ្សារណាត់ធំបំផុតតំបន់អាមេរិកខាងជើងអំពី
បណ្ដាផលិតផលជលផលក្លាសេនិងកំប៉ុងក៏ដូចជាប្រព័ន្ធបំពាក់គ្រឿងសំភារៈបរិក្ខាកែ
ច្នៃជាមួយការចូលរួមរបស់ក្រុមហ៊ុន បណ្ដាផ្សារទំនើប ចំនួនជាង ៩០០ នៅអាមេរិកនិង
លើសកលលោក។ វៀតណាមមានអង្គភាពអាជីវកម្មចំនួន ២៦ដែលចូលរួមក្នុងផ្សារណាត់
នេះ។ អនុប្រធានសមាគមកែច្នៃនិងនាំចេញជលផលវៀតណាម Nguyen Huu Dung ឲ្យដឹង
ថា​៖ ការចូលរួមក្នុងផ្សារណាត់ ជលផលអន្តរជាតិ Boston គឺជាកម្មវិធីមួយក្នុងចំណោម
កម្មវិធីពន្លឿនពាណិជ្ជកម្មស្នូលរបស់វៀតណាម ក្នុងឆ្នាំ ២០១២។


វៀតណាមចូលរួមផ្សារណាត់ជលផលអន្តរជាតិនៅអាមេរិក - ảnh 1
Image : Internet

 “នៅផ្សារណាត់នេះ បណ្ដាប្រទេសអាមេរិកខាងត្បូង ដូចជា Colombia ប្រេស៊ីល
Ecuador មានសំណូមពរនាំចូលត្រីប្រាជាច្រើន។ ក្នុងឆ្នាំ២០១២ បណ្ដាអ្នកអតិថិជន
អាមេរិកខាងត្បូងនឹងបង្កើតទំនាក់ទំនងពាណិជ្ជកម្មជាមួយបណ្ដាអង្គភាពអាជីវកម្ម
វៀតណាមដើម្បីទិញត្រីប្រា។ នេះគឺជា លក្ខណៈផ្សេងបើប្រៀបនឹងបណ្ដាផ្សារណាត់
ផ្សេងៗនិងបណ្ដាឆ្នាំមុនៗ។ ដោយហេតុនេះ បណ្ដាអង្គភាព អាជីវកម្មវៀតណាមដាក់
គោលដៅថា៖បន្តរក្សានិងអភិវឌ្ឍន៍ទីផ្សារអាមេរិកនិងជាពិសេសយកចិត្តទុកដាក់ដល់
ការអភិវឌ្ឍន៍ទីផ្សារអាមេរិកខាងត្បូង។”
ផ្សារណាត់ជលផលអន្តរជាតិ Boston ប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ ជាមួយ សន្និនីទ សិក្ខាសាលាអន្តជាតិជាច្រើនស្តីពីវិស័យចិញ្ជឹម កែច្នៃ និងនាំចេញជលផល ៕



ប្រតិកម្មទៅវិញ

ផ្សេងៗ