វៀតណាមចូលរួមផ្សារណាត់ជលផលអាមេរិកខាងជើងឆ្នាំ ២០១៤

វៀតណាមចូលរួមផ្សារណាត់ជលផលអាមេរិកខាងជើងឆ្នាំ ២០១៤  - ảnh 1
អង្គភាពអាជីវកម្មជលផលជួរមុខរបស់វៀតណាមចំនួន ១៨ កំពុងចូល រួមផ្សារណាត់ជលផលអាមេរិកខាងជើងឆ្នាំ ២០១៤ (Image: Vietnam+)


(VOVworld) – សមាគមកែឆ្នៃនិងនាំចេញជលផលវៀតណាម (VASEP) រួមជាមួយអង្គភាពអាជីវកម្មជលផលជួរមុខរបស់វៀតណាមចំនួន ១៨
កំពុងចូល រួមផ្សារណាត់ជលផលអាមេរិកខាងជើងឆ្នាំ ២០១៤ ដែល
កំពុងប្រព្រឹត្តទៅនៅ​ទីក្រុង  Boston រដ្ឋ Massachusetts អាមេរិក។ ផ្សារ
ណាត់លើកនេះគឺជាឱកាសដើម្បីវីស័យជលផលវៀតណាមផ្សព្វផ្សាយ
ឧទ្ទេសនាមបណ្ដាផលិតផលមានគុណភាពខ្ពស់បង្កើនកិច្ចសហប្រតិ
បត្តិការលើវិស័យជលផលជាមួយអង្គភាពអាជីវកម្មអាមេរិក។ ឯកអគ្គ
រដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក លោក​ Nguyen Quoc Cuong បាន
អះអាងថា៖ ថ្នាក់ដឹកនាំរដ្ឋនិងរដ្ឋាភិបាលរួមជាមួយតំណាងការទូត
ក្រសួងផ្នែកនានារបស់វៀតណាមប្រចាំនៅអាមេរិកជានិច្ចកាលរួម
សហការជាមួយអង្គភាពអាជីវកម្មក្នុងកិច្ចការពារផលប្រយោជន៍ត្រឹម
ត្រូវរបស់អង្គភាពអាជីវកម្មនាំចេញជលផលរបស់វៀតណាម ក៏ដូចជា ប្រជាកសិករលើវិស័យចញ្ចឹមជលផលក្នុង ប្រទេសផងដែរ។ ឯកអគ្គរដ្ឋទូតវៀតណាមបានស្នើឲ្យបណ្ដាអង្គភាពអាជីវកម្ម វៀតណាមបន្តលើកកំពស់គុណភាពផលិតផលរក្សានិងអភិវឌ្ឍន៍
ទីផ្សារអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ