វៀតណាមចូលរួមផ្សារណាត់ទេសចរណ៍អន្តរជាតិ២០១៧

វៀតណាមចូលរួមផ្សារណាត់ទេសចរណ៍អន្តរជាតិ២០១៧ - ảnh 1
វៀតណាមចូលរួមផ្សារណាត់ទេសចរណ៍អន្តរជាតិ២០១៧

(VOVworld)-“ផ្សារណាត់ទេសចរណ៍អន្តរជាតិព្រុចសែល២០១៧”​កំពុងប្រព្រឹត្តទៅ
នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ Heysel របស់បែលហ្សីកចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៥កុម្ភៈ។
 អញ្ជើញថ្លែងមតិក្នុងពេលទស្សនាស្តង់ទំនិញរបស់វៀតណាមនៅផ្សារណាត់តាំង
ពិព័រនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបែលហ្សីក លោក Vuong Thua Phong
បានឲ្យដឹងថា រដ្ឋាភិបាលវៀតណាមត្រៀមខ្លួនជាស្រេចបង្កលក្ខណៈងាយស្រួល​
សម្រាប់ភ្ញៀវទេសចរ ជាពិសេសគឺកែលំអរបែបបទទិដ្ឋាការដោយផ្សព្វផ្សាយនូវ
 អនុក្រិត្យមួយសាកពិសោធន៍អនុវត្តរូបភាពទិដ្ឋាការអេឡិចត្រូនិកឬសេចក្តីកំណត់
អំពីការលើកលែងទិដ្ឋាការសម្រាប់មុខសញ្ញាមួយចំនួន។ លោកឯកអគ្គរដ្ឋទូតជឿ
ជាក់ថា វិធានការនេះនឹងជួយទាក់ទាញភ្ញៀវទេសចរច្រើនពីអឺរ៉ុបមកធ្វើទេសច​រណ៍
នៅវៀតណាមផងដែរ។

        តាមលោក Pascal Van de Moortel សាខារបស់ Vietnam Airline ប្រចំា បែលហ្សីក
 មានមូលហេតុជាច្រើនដើម្បីភ្ញៀវទេសចរពីអឺរ៉ុបមានបំណងធ្វើដំណើរ ទេសចរណ៍
នៅវៀតណាម។ ជាក់ស្តែងគឺ វៀតណាមជាប្រទេសមានអាកាសធាតុ អំណោយផល
ហើយស្ថានភាពនយោបាយស្ថិរភាព។ ការស្ថិរភាពនយោបាយនោះ ជាឧត្តមភាព
ជួយវៀតណាមផ្គត់ផ្គង់នូវផលិតផលទេសចរណ៍វប្បធម៌និងសម្រាក លំហែកាយ
សម្រាប់ភ្ញៀវទេសចរគ្រប់រូប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ